ជីវិត​​ស្នេហាមាន​៥​ដំណាក់កាល ចុះអ្នកកំពុងស្ថិតក្នុងដំណាក់កាលមួយណា?

  • 2017-07-26 02:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ថា​ស្នេហា​ពិត​ជា​មាន​ន័យ​ទូលំ​ទូលាយ​ណាស់​ ប៉ុន្តែ​មនុស្ស​គ្រប់​គ្នា​តែង​សម្គាល់​ថា​ឱ្យ​តែ​ជា​ការ​ស្រឡាញ់ ​នោះ​គឺ​ចាត់​ទុក​ជា​ស្នេហា​ហើយ​។ ចុះ​ធ្លាប់​សម្គាល់​ដែរ​ទេ តើ​អារម្មណ៍​ស្នេហា​ឬ​ការ​ស្រឡាញ់​របស់​អ្នក​ទៅ​កាន់​មនុស្ស​ម្នាក់​ទៀត​នោះ​ ឈាន​ដល់​ដំណាក់​កាល​ណា​ហើយ​?

១. «ដំណាក់​កាល​ធ្លាក់​ក្នុង​អន្លុង​ស្នេហ៍» អ្នក​ចាប់​ផ្តើម​មាន​អារម្មណ៍​ល្អ​ចំពោះ​ម្នាក់​នោះ​ ហើយ​ទោះ​វា​ជា​លើក​ទី​មួយ​ដែល​អ្នក​ទាំង​ពីរ​ជួប​គ្នា​ ប៉ុន្តែ​ក្នុង​ចិត្ត​ចេះ​តែ​ប្រាថ្នា​ចង់​ជួប​គេ​ម្តង​ហើយ​ម្តង​ទៀត​។ អាច​សម្គាល់​ពី​អារម្មណ៍​ខ្លួន​ឯង​ពិត​ជា​ខុស​គ្នា​ខ្លាំង​បើ​ធៀប​គ្នា​ពី​ពេល​ដែល​បាន​ជួប ​និង​មិន​ទាន់​បាន​ជួប​។

២. «ក្លាយ​ជា​មនុស្ស​ជិត​ស្និទ្ធ» អ្នក​ទាំង​ពីរ​មាន​ឱកាស​និយាយ​គ្នា​បាន​ច្រើន ​ហើយ​ចាប់​ផ្តើម​មាន​អារម្មណ៍​រំភើប ​និង​ចេះ​ស្រមើល​ស្រមៃ​បែប​រ៉ូមែនទិច​។

**៣. «ដំណាក់​កាល​ជឿ​ជាក់​» អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​ជឿ​ជាក់​លើ​គ្នា ​ហើយ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ច្រើន ​ជា​ពិសេស​អាច​វិភាគ​ដឹង​ថា​តើ​គេ​កំពុង​គិត​អ្វី​ឬ​មាន​គម្រោង​ចង់​ធ្វើ​អី​។

៤. «ព្យាយាម​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ស្នេហ៍​ពិត​» ដំណាក់​កាល​នេះ​វា​ពិត​ជា​លំបាក ​ព្រោះ​ដៃ​គូ​ចាប់​ផ្តើមស្គាល់​អារម្មណ៍​ឈឺ​ចាប់​ ចេះ​ប្រច័ណ្ឌ​ហួង​ហែង​ខ្លាំង ​បើសិន​ជា​អ្នក​ទទួល​អារម្មណ៍​ផ្អែម​ល្អែម​ខ្លាំង​ប៉ុន​ណា ​នោះ​ការ​ឈឺ​ចាប់​ក៏​មាន​ខ្លាំង​ដូច​គ្នា​ដែរ​។ គូ​ស្នេហ៍​ភាគ​ច្រើន​តែង​តែ​បរាជ័យ​ក្នុង​ដំណាក់​កាល​នេះ​។

៥. «ពិភព​លោក​មាន​តែ​អូន​និង​បង» ដំណាក់​កាល​នេះ ​អ្នក​ទាំង​ពីរ​បាន​កំណត់​គោល​ដៅ​និង​គម្រោង​សម្រាប់​អនាគត​រួច​ជា​ស្រេច ​ថា​នឹង​ធ្វើ​ឱ្យ​ក្តី​ស្រឡាញ់​មួយ​នេះ​បន្ត​ទៅ​មុខ​ជា​រៀង​រហូត​៕

ប្រភព៖ relrules ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម