បើ Ex រកសង្សារ​ថ្មី​បានមុន ​យើង​គួរធ្វើ​ម៉េច?

  • 2017-07-26 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី បើ​ទោះ​ជា​បែក​គ្នា​ជាមួយ​សង្សារ​ហើយ​ក៏​ដោយ ក៏​នៅ​តែ​គិត​ពី​គេ​ដែរ ហើយ​បើ​គេ​មាន​អ្នក​ថ្មី​មុន​យើង​ទៀត​នោះ​រឹតតែ​ពិបាក​ចិត្ត។ ៥ វិធី​នេះ​អាច​ជួយ​កុំឲ្យ​អារម្មណ៍​ច្របូកច្របល់​បាន ពេល​ដឹង​ថា ex រក​អ្នក​ថ្មី​បាន​មុន​យើង៖

១.ប្រាប់​ខ្លួន​ឯង​ថ្មី ទោះ​មិន​ទាន់​មាន​សង្សារ​ក៏​អាច​រស់​បាន​ដែរ

នារី ៩០% ពេល​ដឹង​ថា​អតីត​សង្សារ​មាន​អ្នក​ថ្មី អារម្មណ៍​មិន​នៅ​ក្នុង​ខ្លួន​ឡើយ។ ដូចនេះ​គួរ​ប្រើ​ខ្លួន​ឯង​ថា ការ​រស់នៅ​ម្នាក់​ឯង​មិន​អី​ទេ ហើយ​សប្បាយ​ចិត្ត​ជាង​ពេល​មាន​សង្សារ​ទៅទៀត ព្រោះ​គ្មាន​អ្នក​ធ្វើឲ្យ​ពិបាក​ចិត្ត,គ្មាន​អ្នក​ចាំ​ចាប់​កំហុស។

២.កុំ​ធ្វើ​ដឹង​ឮ

បើ​នៅ​ក្នុង Facebook ឃើញ​អតីត​សង្សារ​បង្ហោះ​រូប​ស្និទ្ធស្នាល​ជាមួយ​ស្រី​ផ្សេង យើង​ធ្វើ​កុំ​ខ្ចី​យក​ភ្នែក​មើល ឬ​យក​ល្អ​គួរតែ Block ចោល​តែម្ដង​ទៅ។ បើ​មិន​ដូចនេះ​ទេ​ពេល​ឃើញ គួរ scroll ឲ្យ​ផុត ហើយ​កុំ​យក​ខួរ​ក្បាល​ទៅ​វិភាគ​ថា​គេ​ស្អាត ឬ​មិន​ស្អាត​ជាង​យើង​អី។

៣.ប្រកាស​ប្រាប់​មិត្តភ័ក្ដិ​កុំឲ្យ​រំលឹក​ពី​គេ

ពេល​បែក​គ្នា​គួរតែ​ប្រាប់​ដល់​មិត្តភ័ក្ដិ​ថា កុំឲ្យ​និយាយ​ពី ex នៅ​ចំពោះ​មុខ​យើង។ ដូចនេះ​ពេល​គេ​មាន​ថ្មី​មិត្តភ័ក្ដិ​មិន​ហ៊ាន​យក​រឿង​នេះ​មក​ប្រាប់​ដល់​យើង​ទេ។

៤.កុំ​ខ្វាយខ្វល់​រក​សង្សារ​ថ្មី

បើ​ដឹង​ថា​អតីត​សង្សារ​រក​បាន​អ្នក​ថ្មី​ហើយ​នោះ យើង​កុំ​ខ្វល់ខ្វាយ​ចិត្ត​ទៅ​គិត​រក​អ្នក​ថ្មី​ដែរ។ ព្រោះ​ទង្វើ​បែប​នេះ គឺ​ដើម្បី​តែ​ចង់​បញ្ឈឺ​គេ​ ឬ​កុំ​ឲ្យ​បាក់​មុខ​ប៉ុណ្ណោះ ហើយ​ការ​បញ្ឈឺ​នេះ​វា​រឹតតែ​ធ្វើ​ឲ្យ​យើង​នឹក​ដល់​គេ។

៥.ទៅ​ដើរ​លេង​ឲ្យ​ឆ្ងាយ

បន្ទាប់ពី​ដឹង​ល្ហៀងៗ​ថា អ្នក​ចាស់​យើង​រក​បាន​សង្សារ​ថ្មី​ហើយ​នោះ គួរតែ​ទៅ​ដើរ​លម្ហែ​កាយ​នៅ​កន្លែង​ដែល​ឆ្ងាយ ដើម្បី​កុំឲ្យ​ឮ​ពី​ឈ្មោះ​គេ។ តែ​ដាច់ខាត​កុំ​ទៅ​កន្លែង​ចាស់​ឲ្យ​សោះ ព្រោះ​រឹតតែ​ស្រណោះ​គេ​លើស​ដើម៕

ចុចអាន៖បើ​មិត្ត​ប្រុស​ធ្វើ​រឿង​ទាំង​នេះ​បាន​ន័យ​ថា​គេ​មិន​ស្រឡាញ់​យើង​គ្រប់​គ្រាន់​ទេ

ប្រភព៖ gurl ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម