៥​យ៉ាង​ ស្រីៗ​តែង​ធ្វើ អាច​នាំ​ឱ្យ​ខូច​ដើម​ទ្រូង​ដោយ​​​មិន​ដឹង​ខ្លួន​

  • 2017-07-25 08:14:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​នារីៗ​ភាគ​ច្រើន​ផ្ដោត​ចិត្ត​ទុក​ដាក់​តែ​លើ​រឿង​មុខ និង​ស្បែក​ដង​ខ្លួន ដើម​ទ្រូង​ជា​កន្លែង​ដែល​ត្រូវ​បាន​មើល​រំលង​ពី​ការ​ថែរក្សា​ទៅ​វិញ​។ ប៉ុន្តែ​មិត្ត​នារី​ច្បាស់​ជា​ភ្ញាក់​ផ្អើល​ បើ​ដឹង​ថា តំបន់​នោះ​ជា​តំបន់​សំខាន់​មួយ​នៃ​តួ​ខ្លួន​របស់​ស្ត្រី​ ហើយ​ទាមទារ​ឱ្យ​មាន​ការ​ពិនិត្យ និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជាង​ស្បែក​ដង​ខ្លួន​​ទៅ​ទៀត​។ ការ​បំបៅ​កូន គឺ​ជា​ហេតុ​ផល​មួយ​ដែល​នារីៗ​គិត​ថា អាច​ធ្វើ​ឱ្យ​ដើម​ទ្រូង​ខូច​ទ្រង់​ទ្រាយ​លែង​ស្អាត​ដូច​ពី​មុន ចុះ​សម្រាប់​នារី​នៅ​លីវ​វិញ អាច​ខូច​ទ្រង់​ទ្រាយ​ដើម​ទ្រូង​ដោយ​វិធី​ណា?

តោះ​មក​មើល​សកម្មភាព​មួយ​ចំនួន​ដែល​អាច​បណ្ដាល​ឱ្យ​ដើម​ទ្រូង​របស់​អ្នក​ខូច​ទ្រង់ទ្រាយ ឬ​ពេល​ខ្លះ​ឈាន​ទៅ​កើត​ជា​ជំងឺ​ទៀត​ផង​។

១- ពាក់​អាវ​ទ្រនាប់​មិន​ត្រូវ​តាម​ទំហំ​ទ្រូង​៖

សារ​ព្រមាន​ដល់​ស្រី​ៗ បើ​មិន​ចង់​ស្លាប់​ដោយសារ​មហារីក គួរ​ឈប់​ដក​រោម...

វា​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​ការ​ស្រាវ​ជ្រាវ​មួយ​បង្ហាញ​ថា មាន​តែ​ស្រ្តី​ប្រហែល​២៥​%​ប៉ុណ្ណោះ​ដែល​ពាក់​អាវ​ទ្រនាប់​ត្រូវ​តាម​ទំហំ​ទ្រូង​របស់​ខ្លួន​។ ចំណែក​ស្ត្រី​ភាគ​រយ​ផ្សេង​ទៀត​បែរ​ជា​ពាក់​អាវ​ទ្រនាប់ បើ​មិន​ធំ​ជាង ក៏​តូច​ជាង​ទ្រូង​ដែរ​។ ហើយ​ទំហំ​មិន​ត្រឹម​ត្រូវ​ទាំង​ពីរ​នេះ​នឹង​ធ្វើ​ឱ្យ​ដើម​ទ្រូង​ទៅ​ជា​ខូច​ទ្រង់ទ្រាយ​ដើម​ ដោយ​សារ​គ្មាន​អ្វី​សម្រាប់​ទ្រ​លំនឹង​ឱ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​អាវ​ទ្រនាប់​តូច​ពេក អាច​ធ្វើ​ឱ្យ​ត្បៀត​សរសៃ​ឈាម​ទៀត​ផង​។

២- ការ​ប្រើ​ដង្កៀប​ដក​រោម​៖

​សាច់​ដ៏​ទន់​នៅ​បរិវេណ​សុដន់​គឺ​ជា​តំបន់​ដែល​ងាយ​ប៉ះ​ទង្គិច និង​ឈឺចាប់​ខ្លាំង​ចំពោះ​ការ​ដក​រោម​ផ្សេង​ៗ។ ដូច្នេះ​ចៀស​វាង​ការ​ដក​រោម​នៅ​ម្ដុំ​សុដន់​ ឬ​បើ​គេច​មិន​ផុត គឺ​ធ្វើ​ដោយ​វិធី​ណា​ដែល​មិន​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ ទើប​ជា​ការ​ប្រសើរ​។

៣- ការ​ច្បិច​ ឬ​ក្ដិច​ចុង​សុដន់​៖

នារីៗ​អាច​គិត​ថា​វា​ជា​រឿង​ធម្មតា​ ប៉ុន្តែ​ទោះ​បី​វា​មិន​ប៉ះ​ពាល់​ខ្លាំង​ដល់​ដើម​ទ្រូង តែ​វា​អាច​នឹង​ធ្វើ​ឱ្យ​សរសៃ​ឈាម​ដើរ​មិន​ស្រួល ដូច​ពាក់​អាវ​ទ្រនាប់​តឹង​ដូច្នោះ​ដែរ​។

៤- ការ​រត់​ហាត់ប្រាណ​ដោយ​មិន​ពាក់​អាវ​ទ្រនាប់​កីឡា​៖

នៅ​ពេល​រត់​ហាត់​ប្រាណ​ ដើម​ទ្រូង​របស់​អ្នក​ត្រូវ​រលាក់​ចុះ​ឡើង​ៗ​តាម​កាយវិការ​របស់​អ្នក​។ ដូច្នេះ​គួរ​ជ្រើស​រើស​អាវ​ណា​ដែល​មាន​ទ្រនាប់​ការពារ​សុដន់​ពី​ក្នុង​ ដើម្បី​ជួប​ទប់​ពី​ការ​រលាក់​ទាំង​នោះ​។

​៥- គេង​កិន​សុដន់​៖

មិន​មែន​បាន​ន័យ​ថា ការ​គេង​កិន​ដើម​ទ្រូង ធ្វើ​ឱ្យ​សុដន់​រួម​តូច​ទេ តែ​វា​អាច​នឹង​ធ្វើ​ឱ្យ​ទ្រូង​ទៅ​ជា​ក្រពឹត​ ឬ​លែង​មូល​ក្លំ​ស្អាត​ដូច​ពី​មុន​។ ដូច្នេះ បើ​ត្រូវ​គេ​ផ្កាប់​មុខ​ គួរ​រក​ខ្នើយ​ ឬ​ភួយ​ទន់ៗ​មក​កល់​ពី​ក្រោម​សុដន់​សិន​ទើប​ល្អ​៕ ​

ប្រភព៖ Brightside ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម