មូលហេតុ​៥​យ៉ាង​ដែល​ធ្វើ​ឲ្យ​ស្រី​ៗ​សម័យ​នេះ​មិន​ចង់​បាន​សង្សារ

  • 2017-07-26 01:27:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជា​ច្រើន​មើល​មក​មនុស្ស​ស្រី​អាយុ​ជ្រេ​ដែល​គ្មាន​គូ​ដោយ​កែវ​ភ្នែក​អាណិតអាសូរ ព្រោះ​គិត​ថា​​ពួក​គេ​ពិត​ជា​អភ័ព្វ​ណាស់ ដល់​អាយុ​នេះ​ទៅ​ហើយ​នៅ​តែ​នៅ​លីវ។ តែ​ពួក​គេ​មិន​បាន​ដឹង​ទេ​ថា ការ​ពិត​ទៅ​មិន​មែន​មក​ពី​ពួក​គេ​គ្មាន​គូ​ទេ គ្រាន់​តែ​គេ​ជ្រើស​យក​ជីវិត​នៅ​លីវ​ប៉ុណ្ណោះ។ ខាង​ក្រោម​នេះ​គឺ​ជា​មូលហេតុ​ទាំង​៥​យ៉ាង​ដែល​ធ្វើ​ឲ្យ​ស្រី​ៗ​សម័យ​នេះ​មិន​ចង់​បាន​សង្សារ។

១.ពួក​គេ​ខ្លាច​ដៃ​គូ​មិន​ស្មោះ

ពួក​គេ​សុខ​ចិត្ត​នៅ​ឯកា​ជាជាង​នៅ​ក្បែរ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​តែ​គ្មាន​អារម្មណ៍​សុវត្ថិភាព។ មនុស្ស​ស្រី​ជា​ច្រើន​បាន​លះបង់​សន្តិភាព​ដែល​ខ្លួន​កំពុង​មាន​ដើម្បី​ប្រថុយ​យក​គ្រោះ​ថ្នាក់​ដែល​មនុស្ស​មាន​នាម​ជា​សង្សារ​ពាំនាំ​មក។

២. ពួក​គេ​យល់​ពី​តម្លៃ​របស់​ខ្លួន​ឯង

ដូច​នេះ​មិន​មែន​មនុស្ស​ប្រុស​ណា​តាម​ញ៉ែ​ក៏​ពួក​គេ​ទទួល​យក​នោះ​ដែរ។ គេ​ដឹង​ច្បាស់​ពី​តម្លៃ​របស់​ខ្លួន​ឯង និង​ស្ដង់ដា​ដែល​ត្រូវ​នឹង​តម្លៃ​នោះ។ នៅ​ពេល​ដែល​ត្រូវ​តម្លៃ​គ្នា​ហើយ ទើប​ពួក​គេ​បើក​ចិត្ត​ទទួល​យក។ នេះ​ក៏​ជា​មូលហេតុ​ដែល​ភាគ​ច្រើន​ពួក​គេ​ត្រូវ​អ្នក​ដទៃ​វាយ​តម្លៃ​ថា​វាយ​ឫក​ដែរ។

៣. ពួក​គេ​កំពុង​រង់ចាំ​រាជបុត្រ​ជិះ​សេះ​ស​របស់​ខ្លួន

មនុស្ស​ស្រី​មាន​ពាក្យ​ស្លោក​មួយ​គឺ "រង់ចាំ​គឺ​សុភមង្គល"។ ដូច​នេះ​ហើយ​ពួក​គេ​នឹង​រង់ចាំ​រាជបុត្រ​របស់​ខ្លួន​ទាល់​តែ​បាន។ កំឡុង​ពេល​រង់​ចាំ​នេះ ទោះ​បី​ជា​មាន​អ្នក​ចូល​ចែចូវ​យ៉ាងណា​ក៏​ពួក​គេ​មើល​មិន​ចូល​ភ្នែក​ដែរ។

៤. ពួក​គេ​ឆ្លង​កាត់​ការ​ឈឺចាប់​ច្រើន​ពេក

ដូច្នេះ​ហើយ​ពួក​គេ​មិន​អាច​បើក​ទ្វារ​បេះដូង​សារ​ជាថ្មី។ ពួក​គេ​ខ្លាច​បើក​ហើយ នឹង​ទទួល​យក​អារម្មណ៍​ទាំង​អស់​នោះ​ម្ដង​ទៀត។ ពួក​គេ​ចង់​ទុក​ពេល​ដើម្បី​ព្យាបាល​មុខ​របួស​នេះ​ឡើង​វិញ។

៥. ពួក​គេ​ចូលចិត្ត​នៅ​អីចឹង

គ្មាន​ច្បាប់​ណា​កំណត់​ថា​មនុស្ស​ស្រី​មិន​អាច​នៅ​ម្នាក់​ឯង​នោះ​ឡើយ។ ហើយ​ក៏​គ្មាន​អ្នក​ណា​ដាក់​កំហិត​ថា​ស្រី​ៗ​ត្រូវ​យក​សង្សារ​នៅ​អាយុ​នេះ ហើយ​រៀបការ​នៅ​អាយុ​នោះ នោះ​ឡើយ។ ពួក​គេ​នៅ​ក្មេង ពួក​គេ​ចង់​ធ្វើ​អ្វី​តាម​ចិត្ត​ខ្លួន​ឯង​ដោយ​គ្មាន​គាប​សង្កត់ ឬ​ចង​ចំណង។ ដូច​គ្នា​ដែរ ការ​មិន​យក​សង្សារ គឺ​គ្រាន់​តែ​គេ​ពេញ​ចិត្ត​នៅ​ដូច​នេះ​តែ​ប៉ុណ្ណោះ។

ចឹង​មែន​អត់​អ្នក​អត់​គូ​គ្នា​យើង?

ប្រភព៖ Guu អត្ថបទ៖ Caramel

អត្ថបទពេញនិយម