​បាន​ឱប​មនុស្ស​ដែល​យើង​ស្រឡាញ់​ គឺ​ជា​រឿង​ដ៏​ល្អ​បំផុត​សម្រាប់​ស្នេហា

  • 2017-07-25 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ដែល​យើង​ស្រឡាញ់​មនុស្ស​ម្នាក់​ អារម្មណ៍​ជា​ច្រើន​នឹង​កើត​ឡើង​ដូចជា​អារម្មណ៍​ចង់​ក្បែរ ការ​ការពារ មើល​ថែរក្សា ហើយ​អារម្មណ៍​ទាំង​នោះ​នឹង​បង្ហាញ​តាម​កាយវិការ​ចេញ​មក។ ម្យ៉ាង​ទៀត​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា​គឺ​មិន​អាច​ខ្វះ​ការ​ឱប​បាន​នោះ​ទេ ព្រោះ​វា​មិន​មែន​ជា​រឿង​អាក្រក់​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ​វា​បាន​ផ្ដល់​នូវ​រឿង​ល្អ​ជា​ច្រើន​ក្នុង​ស្នេហា ៖

១. ការ​ឱប​បាន​ផ្ដល់​នូវ​ភាព​កក់​ក្ដៅ​ នៅពេល​ដែល​រងា និង​ទន់​ខ្សោយ​បំផុត

រូបតំំណាង

**២. ការ​ឱប​បាន​ផ្ដល់​នូវ​ភាព​ជឿជាក់ ទំនុក​ចិត្ត​ ហើយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​បំផុត**

៣. ការ​ឱប​អាច​បំបាត់​ភាព​ភ័យ​ខ្លាច ភាព​ឯកា ពិបាក​ចិត្ត និង​អារម្មណ៍​ដែល​ស្មុគស្មាញ

៤. ការដែល​បាន​​ឱប​ គឺ​អាច​​បង្កើន​សេចក្ដី​សុខ បន្ថយ​ភ្លើង​កំហឹង និងធ្វើ​ឲ្យ​​ស្នេហា​មាន​សុភមង្គល

៥. ឱបអាច​បង្កើន​ភាព​ក្លាហាន និង​បង្ហាញ​ភាព​អង់អាច​ដែល​យើង​មាន​ក្នុង​ការ​ការពារ មើល​ថែ​មនុស្ស​ដែល​យើង​ស្រឡាញ់

៦. គ្រាន់តែ​​ឱប​អាច​បង្កើន​សាច់ដុំ​ឲ្យ​រឹង​មាំ និងកាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ចិត្ត

៧. ការ​ឱប​បាន​ផ្លាស់​ប្ដូរ​ពី​ការ​គិត​អវិជ្ជមាន​ ទៅ​ការ​គិត​វិជ្ជមាន​សម្រាប់​មនុស្ស​ពីរ​នាក់​ដែល​ស្រឡាញ់​គ្នា

រូបតំំណាង

៨. ការ​ឱប​ជួយ​រឹត​ចំណង​ស្នេហា​យើង​ឲ្យ​កាន់​តែ​រឹង​មាំ និងមិន​ងាយ​បែកបាក់​

ពេល​ខ្លះ​មាន​រឿង​មិន​ចុះ​សម្រុង​គ្នា តែ​ពេល​ដែល​បាន​ឱប​គ្នា​រឿង​មិន​ល្អ​ក៏​បាន​រសាត់​បាត់​ក៏​ថា​បាន៕

ចុចអាន៖បើ​ឃើញ​ស្រី​ៗ​ណា​មាន​លក្ខណៈ​ទាំងនេះ រៀបការ​ចុះ​មិន​ខុស​ចិត្ត​ទេ

ប្រភព៖ relrules ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម