ហេតុផល ៤ យ៉ាង​​បញ្ជាក់​ថា​ស្រី​ៗ ពូកែ​សន្សំ​លុយ​ជាង​មនុស្ស​ប្រុស

  • 2017-07-24 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើ​​ប្រៀបធៀបប្រាក់កាក់ក្នុង​តួនាទី​​ការងារ​ដូចគ្នា រវាង​មនុស្ស​ប្រុស និង​ស្រ្តី​នោះ​ គឺ​ឃើញ​ថាមនុស្ស​ស្រី​ប្រាកដជា​មាន​លុយ​សល់​ច្រើន​ជាង​ហើយ។ តែ​អ្វី​ដែល​ចម្លែក​គឺ​ស្រី​ៗ​នៅ​សល់​ប្រាក់​ច្រើន​ជាង​បុរស បើ​ទោះ​ជា​ពេល​ខ្លះ​ប្រាក់ខែ​តិច​ជាង​ក៏​ដោយ។ ហេតុផល ព្រោះ​មនុស្ស​ស្រី​មាន....៖

១.មនុស្ស​ស្រី​គ្មាន​ការ​វិនិយោគ​ទុក

ស្រី​ៗ​ស្រលាញ់​ប្រាក់​ណាស់ ដូចនេះ​មិន​ហាន​ប្រថុយ​ទៅ​វិនិយោគ​ការ​រកស៊ី​ដទៃ​ឡើយ ព្រោះ​ខ្លាច​ខាតបង់។ ដូចនេះ​ហើយ​ទើប​ធ្វើឲ្យ​ប្រាក់​ដែល​មាន​គង់វង្ស​រហូត ឬ​អាច​កើន​ឡើង​ជា​លំដាប់​ទៀត​ផង ​បែប​នេះ​ហើយ ទើប​ស្ត្រី​មាន​ប្រាក់​សន្សំ​ទុក​ច្រើន​ជាង​បុរស។

រូបតំណាង

**២.ពូកែ​រិះ​ថាំ**

នេះ​ជា​រឿង​ដែល​ស្ត្រី​ទាំង​ឡើយ​ពូកែ​បំផុត​ហើយ ដោយ​ពួក​យើង​អាច​បែងចែក​ការ​ចំណាយ​ផ្សេង​ៗ​គ្រប់​ទាំងអស់ និង​អាច​សេសសល់​ទុក​ដាក់​កូន​ជ្រូក​ខ្លះ។ ដោយសារ​ការ​ទុកដាក់​មាន​របៀប​រៀបរយ​បែប​នេះ លុយ​កាក់​ក៏​​កើន​ឡើង​​មិន​ឈប់​មិន​ឈរ​ដែរ។

៣.មិន​សូវ​មាន​មិត្តភ័ក្ដិ​ច្រើន

មនុស្ស​ប្រុស​ដោយសារ​មាន​មិត្តភ័ក្ដិ​ច្រើន ដូចនេះ​ត្រូវ​ការ​ដើរហើរ​ផឹក​ស៊ី​គ្មាន​ពេល​ទំនេរ​ ហើយ​បើ​ទោះ​ពេល​យប់​ព្រលប់​​ក៏​ដូចគ្នា​ដែរ។ ផ្ទុយ​គ្នា​ពី​បុរស មនុស្ស​ស្រី​មិន​ចេះ​ដើរ​លេង​យប់​ឡើយ តែ​បើ​មាន​ការ​ញ៉ាំ​អ្វី​បន្តិចបន្តួច​ជាមួយ​មិត្តភ័ក្ដិ​​ស្រី​ៗ​ក៏​មិនមែន​​ចេញ​លុយ​ទាំងស្រុង​ឡើយ គឺ​រ៉ៃ​គ្នា​ប៉ុណ្ណោះ។

៤.ភាព​ចង់​មាន​បាន

សម្រាប់​រឿង​នេះ បុរស​ៗ​មិន​សូវ​ជា​ខ្វល់ខ្វាយ​ឡើយ តែ​នារី​វិញ​ គឺ​គិតគូរ​ខ្លាំង​ណាស់។ ព្រោះតែ​ចង់​ក្លាយ​ជា​អ្នក​មាន ឬ​ចង់​ទិញ​អ្វី​ដែល​ខ្លួន​ស្រលាញ់ ទើប​ពួកគេ​ខិតខំ​សន្សំទុក។ ម្យ៉ាង​ទៀត​ដោយសារ​ស្រី​ៗ​គិតគូរ​ពី​បញ្ហា​អនាគត​បាន​វែងឆ្ងាយ​ជាង​បុរស៕

រូបតំណាង

ចុចអាន៖ការពិត​ទាំង​ ៧ ដែល​ស្ត្រី​គួរ​រៀន​មុន​ចូល​ដល់​អាយុ​ ៣០

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម