បើ​មិន​​ញ៉ាំ​របស់​មួយ​នេះ ​ទោះ​ខំ​យ៉ាង​ណា ​ក៏​មិន​ងាយ​​​ស្រក​គីឡូ​​​ដែរ​!​

  • 2017-07-24 04:46:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​ទម្ងន់​ជា​រឿង​ដ៏​សំខាន់​មួយ​ដែល​នារី​ៗ​តែង​យក​ចិត្ត​ទុក​ដាក់ អ្នក​ខ្លះ​ដល់​ថ្នាក់​មិន​ហ៊ាន​ញ៉ាំ ព្រោះ​ខ្លាច​ធាត់ អ្នក​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ហាត់​ប្រាណ​ដើម្បី​សម្រក​រាង។​ ប៉ុន្តែ​​​មាន​ដែល​ឆ្ងល់​ទេ​ថា ជួន​កាល​អ្នក​ខំ​ប្រឹង​ហាត់​ប្រាណ មិន​សូវ​ហ៊ាន​ញ៉ាំ​អាហារ​ខ្លាញ់ ឬ​អាហារ​ឆ្ងាញ់​ តែ​នៅ​មិន​ទទួល​បាន​រាង​ស្អាត?

ផ្លែឈើ​ ៤ ប្រភេទ​ស្រីៗ​គួរ​តែ​ចៀសវាង​ បើ​សិន​ជា​​ចង់​ស្រក​ទម្ងន់មែន​

ពេល​នេះ​មាន​ការ​បង្ហាញ​មួយ​ច្បាស់​លាស់​ថា ការ​តម​អាហារ ឬ​ហាត់​ប្រាណ មិន​ប្រាកដ​ថា​អាច​សម្រក​ទម្ងន់​បាន​ជោគជ័យ​ទេ បើ​អ្នក​មិន​ព្យាយាម​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​។ ​ការ​ស្រាវ​ជ្រាវ​របស់​សាកលវិទ្យាល័យ​រដ្ឋ​ Louisiana បាន​រក​ឃើញ​ថា អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ជា​ប្រចាំ​ ២៥%​គឺ​មិន​ងាយ​ដុះ​ក្បាល​ពោះ ហើយ​២១%​ទៀត​អាច​មិន​មាន​​​សាច់​រីក​នៅ​ត្រង់​ចង្កេះ​។

កុំភ្លេចទឹកសណ្តែកឲ្យសោះ បើចង់ស្គមលឿន​ដូច​ចិត្ត​នោះ!

គ្រាប់​ធញ្ញជាតិ​សម្បូរ​​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ដែល​មាន​ក្នុង​រុក្ខជាតិ មាន​កាក​សរសៃ​​​ដែល​ល្អ​សម្រាប់​ការ​តម​អាហារ ​និង​មាន​ខ្លាញ់​ល្អ​សម្រាប់​រាងកាយ ដែល​អាច​ធ្វើ​ឱ្យ​រាងកាយ​របស់​អ្នក​ឆ្អែត​បាន​យូរ។ ដូច្នេះ​ហើយ ការ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​បាន​ច្រើន វា​នឹង​ជួយ​ឱ្យ​ក្រពះ​របស់​អ្នក​មិន​សូវ​ឃ្លាន ហើយ​អាច​ជួយ​រក្សា​ទម្ងន់​បាន​ស្ថិតស្ថេរ មិន​ឡើង​មិន​ចុះ​បាន​ដូច​ពីមុន​៕

​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម