Rain បដិសេធ​ចូលរួម​ពិធី​ជប់លៀង​ព្រោះ​ប្រពន្ធ​ចាំ​នៅ​ផ្ទះ

  • 2017-07-24 02:00:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនោសញ្ចេតនា​របស់​កំពូល​តារា​ចម្រៀង​កូរ៉េ Rain មាន​ចំពោះ​ភរិយា​បាន​ធ្វើ​ឲ្យ​កោត​សរសើរ​ជា​ខ្លាំង។

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង និង​ចម្រៀង​ជួរ​មុខ​កូរ៉េ Rain បាន​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ម៉ាក​គ្រឿង​សង្ហារិម​របស់​ប្រទេស​បារាំង​មួយ​ដែល​មាន​បណ្ដាញ​ចែក​ចាយ​នៅ​កូរ៉េ ដោយ​ក្នុង​នោះ​លោក​ជា​អ្នក​តំណាង​ឲ្យ​ម៉ាក​យីហោ​នេះ។

មុន​នោះ​ដែរ គេ​ក៏​បាន​ប្រទះ​ឃើញ​ប្រុស​ស្អាត​រូប​នេះ នាំ​ប្រពន្ធ​របស់​ខ្លួន តារា​សម្ដែង Kim Tae Hee មក​ជ្រើសរើស​ឥវ៉ាន់​នៅ showroom របស់​ម៉ាក​នេះ​ដែរ។ ក្រោយ​ពេល​កម្មវិធី​ផ្សព្វផ្សាយ​ត្រូវ​បាន​បញ្ចប់ ម្ចាស់​កម្មវិធី​បាន​ធ្វើ​ពិធី​ជប់​លៀង​តូច​មួយ​ដើម្បី​ស្វាគមន៍​ភ្ញៀវ​កិត្តិយស​របស់​ខ្លួន។

យ៉ាងណាក៏ដោយ តប​ត​នឹង​ពាក្យ​អញ្ជើញ​នេះ តួ​រឿង "Full House” បាន​បដិសេធ​ដោយ​បាន​ប្រាប់​ពី​មូលហេតុ​ថា​ប្រពន្ធ​កំពុង​រង់​ចាំ​នៅ​ផ្ទះ។ "មួយ​រយៈ​ពេល​នេះ ខ្ញុំ​មិន​សូវ​បាន​ទៅ​ផ្ទះ​ព្រោះ​រវល់​ជាប់​ថត​រឿង​ថ្មី។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​កំហុស​ដែល​មិន​អាច​ចំណាយ​ពេល​ច្រើន​សម្រាប់​ប្រពន្ធ។ ខ្ញុំ​មិន​ភ្លក់​ម្ហូប​នៅ​ក្នុង​កម្មវិធី​ព្រោះ​ខ្ញុំ​គិត​ដល់ Tae Hee។ ខ្ញុំ​ចង់​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​គ្រួសារ។ ខ្ញុំ​កំពុង​ឃ្លាន​ខ្លាំង​ណាស់ ប្រាកដ​ជា​ញ៉ាំ​ឆ្ងាញ់​មិន​ខាន។ ថ្ងៃ​នេះ​ជា​ខួប​កំណើត​របស់​ប៉ា​ខ្ញុំ ដូច​នេះ​នាង​កំពុង​រង់​ចាំ​ខ្ញុំ​នៅ​ផ្ទះ" Rain ចែក​រំលែក៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម