កីឡាការិនី​ប្រដាល់​កូន​កាត់​ថៃ​-ជប៉ុន ក្រៅ​ពី​ចេះ​ក្បាច់​គុន តែ​សម្រស់​ស្អាត​​ញាក់​សាច់​

  • 2017-07-23 01:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កីឡា​ការិនី​ប្រដាល់​ MMA ដែល​ជា​កូន​កាត់​ថៃ​-ជប៉ុន​ ឈ្មោះ​ថា​ ริกะ อิชิเกะ​ ឬ​គេ​តែង​ហៅ​ Tinydoll បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​បុរស​ៗ​ជា​ច្រើន​នៅ​តាម​បណ្ដាញ​អ៊ីនធើណិត ដោយ​សារ​តែ​រូបរាង​ដ៏​សិច​ស៊ី ស្រស់​ស្អាត​មិន​ចាញ់​តារា​ម៉ូដែល​របស់​នាង​។

Tinydoll ​ធំធាត់​ឡើង​នៅ​ប្រទេស​ថៃ ហើយ​អាច​និយាយ​បាន​ថា មាន​ចំណូល​ចិត្ត​ប្លែក​ពី​នារី​ដទៃ ដោយ​សារ​នាង​ចូល​ចិត្ត​ផ្នែក​ក្បាច់​គុណ​តាំង​ពី​នៅ​អនុវិទ្យាល័យ​មក​ម្ល៉េះ។ ​​ក្រោយ​បញ្ចប់​​ថ្នាក់​បរិញ្ញាបត្រ ​Tinydoll​ ក៏​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​កីឡា ការ៉ាត់តេ និង​អៃគីដូ​រហូត​មក​​ និង​ធ្លាប់​ចូល​រួម​ការ​ប្រកួត​ច្រើន​ដង​មក​ហើយ​។

បច្ចុប្បន្ន Tinydoll កំពុង​ហ្វឹកហាត់​យ៉ាង​ស្វិតស្វាញ​សម្រាប់​ការ​ប្រកួត​ប្រដាល់​ ONE: KINGS & CONQUERORS នៅ​ប្រទេស​ចិន​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ​។ ក្រៅ​ពី​ការងារ​ជា​កីឡា​ការិនី​ប្រដាល់ Tinydoll ក៏​ជា​គ្រូ​បង្វឹក​ប្រដាល់ តារា​ម៉ូដែល និង​តារា​សម្ដែង​ឯករាជ្យ​ផង​ដែរ​។

តោះ​មក​មើល​រូបភាព​របស់ Tinydoll ថា​តើ​សមត្ថភាព​ប្រដាល់​ និង​សម្រស់​របស់​នាង​អស្ចារ្យ​យ៉ាង​ណា៖

មិន​គួរ​ឲ្យ​ជឿថា សម្រស់​តួ​ឯកស្រី "និស្ស័យ​ស្នេហ៍​ដាវ​ទេព” ខាង​ក្រៅ​ស្អាត​ជាង​ក្នុង​រឿង​ទៅ​ទៀត!

​បង្ហាញ​តួ​ស្រី​ម្នាក់​មាន​មុខ​មាត់​ស្រដៀង Kimberly

​​​​

ប្រភព៖ Sanook | Mthai ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម