តិច​ៗវិល​មុខ បញ្ជាក់​ថា ខាង​ក្នុង​ត្រចៀក​មាន​បញ្ហា ហើយ​អាច...

  • 2017-07-21 06:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អារម្មណ៍​ធេងធោង បណ្ដាល​ពី​សកម្មភាព​មួយ​ចំនួន​របស់​យើង ឬ​ជា​រោគ​សញ្ញា​ជំងឺ​មួយ​ចំនួន។ ឧទាហរណ៍ ពេល​អ្នក​ខ្សោះ​ជាតិ​ទឹក បរិមាណ​ឈាម​ថយ​ចុះ ពេល​នោះ សម្ពាធ​ឈាម​ដែល​ទៅ​ចិញ្ចឹម​ខួរ​ក្បាល មិន​គ្រប់​គ្រាន់ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ធេងធោង វិល​មុខ ចង់​ក្អួត​ចង្អោរ។

ប៉ុន្តែ បញ្ហា​ត្រូវ​ខ្លាច​ជាង​ធេងធោង​នោះ​គឺ វិលមុខ (Vertigo)។ ទោះ​បី​មិន​បណ្ដាល​ឲ្យ​ស្លាប់ តែ​ធ្វើ​ឲ្យ​ភ្លេចភ្លាំង​ច្រើន ប៉ះ​ពាល់​ដល់​ការងារ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ សញ្ញា​វិល​មុខ​នេះ អាច​បណ្ដាល​មក​ពី​បញ្ហា​ត្រចៀក​ផ្នែក​ខាង​ក្នុង​ដែល​មាន​កំណក​កាល់ស្យូម​តូចៗ។

រូបតំណាង

យ៉ាង​ណា​ក៏​ដោយ យើង​ក៏​មាន​វិធី​ការពារ និង​បំបាត់​ការ​វិល​មុខ​នេះ ដូចជា៖

- វីតាមីន B12៖ ត្រូវ​ពិនិត្យ​ឈាម​រក​មើល​កម្រិត​វីតាមីន B12 ហើយ​ញ៉ាំ​អាហារ​មាន​វីតាមីន B12 ខ្ពស់ ដូចជា សាច់ ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ និង​គ្រាប់​ធញ្ញជាតិ។ អ្នក​ក៏​អាច​ប្រើ​វីតាមីន B ចម្រុះ​ផង​ដែរ​ដើម្បី​ធានា​ថា អ្នក​មាន​វីតាមីន B12 គ្រប់​គ្រាន់​សម្រាប់​រាង​កាយ។

- បេះដូង៖ ធេងធោង​អាច​មក​ពី​សុខភាព​បេះដូង ដោយ​សារ​បញ្ហា​ប្រឹស​បេះដូង ស្ទះ​សរសៃ​ឈាម​បេះដូង ចង្វាក់​បេះដូង​មិន​ប្រក្រតី ជាដើម។ ត្រូវ​ប្រញាប់​ទៅ​ពិនិត្យ​សុខភាព​បេះដូង។

- ថ្នាំ៖ ពិនិត្យ​មើល​ការ​ណែនាំ​ប្រើប្រាស់​ថ្នាំ ជា​ពិសេស​ពិគ្រោះ​យោបល់​ជាមួយ​គ្រូ​ពេទ្យ​ពី​ផល​ប៉ះពាល់​របស់​ថ្នាំ​ជា​មុន​សិន ដើម្បី​ជៀសវាង​បញ្ហា​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ។

- របប​អាហារ៖ ក្រៅ​ពី​កង្វះ​ជាតិ​ទឹក របប​អាហារ​ក៏​អាច​ពាក់ព័ន្ធ​ដែរ។ ត្រូវ​ប្រាកដ​ថា​របប​អាហារ​ មាន​កម្រិត​កូឡេស្តេរ៉ុល សូដ្យូម​ទាប និង​មាន​ជាតិ​ដែក​ខ្ពស់ ពិសេស​ញ៉ាំ​សាច់​ត្រី គ្រាប់​ធញ្ញជាតិ ទឹក​ផ្លែ​ឈើ ដែល​សម្បូរ​ជាតិ​ប៉ូតាស្យូម និង​វីតាមីន B ខ្ពស់។

បើ​​មាន​​សំណួរ​​ពាក់ព័​ន្ធ​នឹង​​អត្ថបទ​​នេះ ឬ​​​ការថែរក្សា​​សុខភាព អាច​​ទា​ក់ទង​​តាម​៖​

ចំណាំ៖ រាល់ថ្ងៃសុក្រ Kanha នឹងចេញផ្សាយអត្ថបទសុខភាព ពីអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្តី Healthwise Digest ពី DKSH៕

អត្ថបទ៖ DKSH

អត្ថបទពេញនិយម