មក​មើល​រូប​ចម្លាក់​ក្រមួន​ថ្មី​របស់​ Kylie Jenner ពិត​ជា​ដូច​រូប​ពិត​ខ្លាំង!

  • 2017-07-20 09:08:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​សប្តាហ៍​នេះ Kylie Jenner បាន​បង្ហាញ​រូប​ចម្លាក់​ក្រមួន​របស់​នាង​ដែល​ដាក់​តាំង​នៅ​សារមន្ទីរ Madame Tussauds នៅ​ហូលីវូដ​ រដ្ឋ​ California ​សហរដ្ឋអាមេរិក។

តារា​ម៉ូដែល​ Kylie Jenner

ចម្លាក់​នោះ​គឺ​មើល​ទៅ​ដូច​ជា​រូប​ពិត​របស់​តារា​ម៉ូដែល​វ័យ​១៩​ឆ្នាំ​នេះ​ខ្លាំង​មែន​ទែន​ ដោយ​មើល​តាម​ទម្រង់​មុខ​ និង​ពណ៌​សម្បុរ។

ចំពោះ​ចម្លាក់​ក្រមួន​នេះ​គឺ​ត្រូវ​បាន​ចម្លង​ពី​គំរូ​របស់​នាង​ស្លៀក​រ៉ូប​ពណ៌​ប្រាក់​ដែល​ជា​ឈុត Kylie Jenner ​ស្លៀក​​ចូល​រួម​កម្មវិធី​ Met Gala កាល​ពី​ឆ្នាំ​មុន​ ។

តារា​រូប​នេះ​មើល​ទៅ​ដូច​ជា​ពេញ​ចិត្ត​រូប​ចម្លាក់​នេះ​ណាស់​ដោយ​បាន​ថត​រូប​ខ្លួន​ជាមួយ​នឹង​រូប​ក្រមួន​នោះ​ ថែម​ទាំង​​ប្រើ​ស្ទីល​ក្នុង​ការ​ថត​រូប​ដូច​គ្នា៕

តោះ! អីចឹង​មក​មើល​រូប​នោះ​ទាំង​អស់​គ្នា!

រូប​ចម្លាក់​ក្រមួន​​របស់​ Kylie Jenner

ប្រែសម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម