Song Joong Ki ទម្លាយ​មូលហេតុ​ខ្លួន​មាន​មោទនភាព​លើ Song Hye Kyo

  • 2017-07-20 04:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញ​មុខ​ក្នុង​កម្មវិធី​ថ្មី​ៗ​នេះ តារា​សម្ដែង​លំដាប់ A Song Joong Ki បាន​បង្ហើប​ពី​សកម្មភាព​របស់​អនាគត​ភរិយា Song Hye Kyo ដែល​ធ្វើ​ឲ្យ​ខ្លួន​មាន​មោទនភាព។

Song Joong Ki

កាល​ពី​ថ្ងៃ​ទី​១៩​ខែ​កក្កដា​កន្លង​ទៅ​នេះ តារា​សម្ដែង​របស់​ភាពយន្ត "The Battleship Island” បាន​មាន​វត្តមាន​នៅ Yongsan I'Park Mall ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​នេះ។ ជាមួយ​គ្នា​ដែរ​ព័ត៌មាន​កំពូល​តារា​សម្ដែង Song Hye Kyo នឹង​ចូល​រួម​ក្នុង​ថ្ងៃ​បញ្ចាំង​ដំបូង​របស់​ភាពយន្ត​នេះ​ដើម្បី​គាំទ្រ​អនាគត​ស្វាមី​ក៏​បាន​ធ្វើ​ឲ្យ​រង់ចាំ​យ៉ាង​អន្ទះសា។

នៅ​ក្នុង​សន្និសីទ​នេះ ប្រុស​ស្អាត​អាយុ​៣១​ឆ្នាំ​បាន​ប្រាប់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​មាន​មោទនភាព​ពី​ដៃ​គូ​ជីវិត​របស់​ខ្លួន។ កាល​ពី​ឆ្នាំ​មុន តួ​រឿង​ឯក​ស្រី​រឿង "បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍" (Full House) បាន​បដិសេធ​កិច្ច​សន្យា​ផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ដែល​កាល​ពី​អតីតកាល​ធ្លាប់​រំលោភ​កម្លាំង​ពលកម្ម​ប្រជាជន​កូរ៉េ។

ប្រុស​ស្អាត​ត្រកូល Song បាន​និយាយ​ថា៖ "បើ​សិន​ជា​ខ្ញុំ ខ្ញុំ​ក៏​ធ្វើ​ដូច​នោះ​ដែរ វា​សម​ស្រប​ទេ​តើ។ នារី​ដែល​មាន​ការ​សម្រេច​ចិត្ត​ដូច​នោះ នៅ​ពេល​នេះ​គឺ​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់"៕

Lee Jung Hyun
So Ji Sub

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម