ឱក សុគន្ធកញ្ញា ធ្វើ​យ៉ាង​ៗ​ហ្នឹង មិនឲ្យ វី ឌីណែត រំជួល​ចិត្ត​ម៉េច​បាន! (វីដេអូ)

  • 2017-07-19 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូលតារា​ចម្រៀង​ស្រី​ ឱក សុគន្ធកញ្ញា បាន​បង្ហាញ​កាយវិការ​ជា​រៀមច្បង​ដ៏​ល្អ រហូត​ វី ឌីណែត រំជួល​ចិត្ត។ កូន​ស្រី​ពៅ​របស់​លោក ហួរ ឡាវី បាន​បង្ហោះ​រូបភាព និង​វីដេអូ​ភ្ជាប់​ជា​មួយ​ពាក្យ​មួយ​ឃ្លា​ថា "Background ដូច​មិន​សូវ​ជា​ល្អ​ទេ តែ​អត់​សំខាន់​អ្វី​ដែល​សំខាន់​គឺ Idolអូន​ចិត្ត​ល្អ​អរគុណ​ដែល​បាន​ជួយ​អូន​ណា idol ហើយ​បើ​ល្អ​ម្លឹង​ៗ​មិន​ឲ្យ​គេ​ស្រលាញ់​មិច​ហាAok Sokunkanha”។

រូបភាព Facebook វី ឌីណែត

ក្នុង​វីដេអូ​ឃើញ​ម្ចាស់​បទ "ថើប​គេ​នឹក​ដល់​អូន​ផង” អង្គុយ​ចាំ​អី ហើយ កញ្ញា បាន​ជួប​រៀបចំ​ខ្លួន​ឲ្យ​នាងដោយ​យក​ម្ជុល​មក​ខ្ទាស់​ក្រមាពានាឲ្យយ៉ាង​ស្និទ្ធស្នាល​បំផុត។ គ្រាន់តែ​ ឌីណែត បង្ហោះ​រូប​ និង​វីដេអូ​នោះ​ទៅ​ Fans បាន​នាំ​គ្នា​បញ្ចេញ​មតិ​សរសើរដល់ ឱក សុគន្ធកញ្ញា គ្រប់​គ្នា​តែ​ម្ដង៕

អត្ថបទ៖ ទ្រី រ៉ាវី