នៅ​ចាំ​បទ​នេះ​ទេ? ល្បី​តាំង​ពី​យុវវ័យ​ខ្មែរ​មិន​ទាន់​ស្គាល់​ពាក្យ​ “Crush”

  • 2017-07-19 00:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បទ​ Crush ច្រៀង​ដោយ​ជយលាភី​លេខ​២​នៃ​កម្មវិធី American Idol រដូវ​កាល​ទី​៧ David Archuleta ប្រហែល​មាន​តែ​យុវវ័យ​ដែល​កើត​ជំនាន់​ឆ្នាំ​៨០ និង​៩០​ជាង​ទេ ​ដែល​ធ្លាប់​ស្ដាប់​បទ​នេះ​ ដែល​ជា​បទ​ធ្លាប់​​ល្បី​ខ្លាំង​​គួរ​សម​ដែរ។​

បទ​នេះ​ត្រូវ​បាន​ចាក់​ក្នុង​ស្ថានីយ​វិទ្យុ​នៅ​ទីក្រុង​ញូវយ៉ក​ដំបូង​គេ​ក្នុង​ខែ​សីហា ២០០៨​ និង​​ចេញ​ជា​ផ្លូវការ​នៅ​ខែ​វិច្ឆិកា​ ២០០៨​។ បទ​ Crush របស់​ Davida Archuleta ក៏​បាន​ជ្រៀត​ចូល​មក​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ប្រហែល​ឆ្នាំ​២០០៩​ និង​តាម​រយៈ​ Youtube ផង​ បាន​ធ្វើ​ឱ្យ​យុវវ័យ​ជំនាន់​នោះ​ពេញ​ចិត្ត និង​យក​មក​ដាក់​ Ringtone ស្ទើរ​តែ​គ្រប់​គ្នា ទោះ​បី​មិន​សូវ​មាន​អ្នក​យល់​ពី​ពាក្យ Crush នេះ​ក៏​ដោយ​។ ​

ពាក្យ​ Crush ទើប​តែ​ត្រូវ​បាន​ប្រើ​ជា​ទូទៅ​ក្នុង​ប្រទេស​យើង​ត្រឹម​តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ លុះ​ដល់​បាន​មក​ស្ដាប់​បទ​នេះ​ម្ដង​ទៀត រឹត​តែ​ធ្វើ​ឱ្យ​នឹក​ដល់​អតីតកាល​ និង​អត្ថន័យ​នៃ​បទ​ចម្រៀង​ដែល​បង្ហាញ​ពី​អារម្មណ៍​លួច​ស្រលាញ់​គេ​នេះ​ថែម​ទៀត​៕

អ្នក​ណា​ខ្លះ​ធ្លាប់​ស្ដាប់ និង​ដាក់​ Ringtone បទ​នេះ?

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម