ទម្លាប់​ធម្មតាៗ ១០យ៉ាង ដែល​ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ

  • 2017-07-17 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​ជា​រឿង​ធម្មតា​ទៅ​ហើយ នៅ​ពេល​ដែល​អ្នក​អផ្សុក ឬ ក៏​ស្មុក​ស្មាញ អ្នក​តែង​តែ​បញ្ចេញ​សកម្ម​ភាព​មួយ​ចំនួន ដែល​សាមញ្ញៗ​​ដូចជា​ ខាំ​ក្រចក​ដៃ ឬ លេង​ចុង​សក់​ជា​ដើម។ ប៉ុន្តែ​បើ​តាម​ការ​ស្រាវ​ជ្រាវ​ពី​សកលវិទ្យាល័យ​អាមេរិក​មួយ បាន​ឲ្យ​ដឹង​ថា ទម្លាប់​បែប​នេះ ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយ​ប្រយោល​ដល់​សុខភាព​រាង​កាយ និង​ខួរ​ក្បាល​ផង​ដែរ​។

១.​​​​ ខាំក្រចកដៃ

ទម្លាប់​ខាំ​ក្រចក​ដៃ អាច​ធ្វើឲ្យ​បាក់តេរី ឬ មេរោគ ដែល​ជាប់​នៅ​ជុំវិញ​ក្រចក​ដៃ ងាយ​ស្រួល​ចូល​ទៅ​ក្នុង​មាត់ ដែល​បណ្តាល​ឲ្យ​មាន​ជំងឺឆ្លង ឬ ឈឺ​បំពង់​ក​ជា​ដើម។

២. កាច់​ក

ទម្លាប់​កាច់​ក លឺ​សូរ​តែ​ភឺស ដើម្បី​កាត់​បន្ថយ​ការ​រោយ​កញ្ចឹង​ក ឬ ឈឺ​ក្បាល​នោះ មិន​ល្អ​នោះ​ទេ។ ជួន​កាល ការ​កាច់​ខុស​បច្ចេកទេស អាច​ធ្វើ​ឲ្យ​ថ្លោះ​ក ឬ អាច​គ្រោះថ្នាក់​ដល់​ជីវិត​ក៏​មាន ព្រោះ​ក ជា​ប្រជុំ​នៃ​ផ្លូវ​ដង្ហើម​។

៣.​ លេង​ចុង​សក់

ការ​យក​ដៃ​មូរ​លេង​ចុង​សក់​ញឹក​ញាប់​ អាច​ប៉ះពាល់ដល់​គល់​សក់ ហើយ​រំញោច​ទៅ​កាន់​ប្រព័ន្ធ​ប្រសាទ ដែល​ធ្វើ​ឲ្យ​មាន​ផល​អាក្រក់​ដល់​ការ​គិត​។​ ទម្លាប់​បែប​នេះ យូរ​ៗ​ទៅ អាច​ធ្វើ​ឲ្យ​ទៅ​ជា​ប្រសៃ​ប្រសាទ​ផង ក៏​មាន​ដែរ។

៤. ចុច​មុខ

ទម្លាប់​ចុច​ផ្ទៃ​មុខ​លេង វា​អាច​ធ្វើ​ឲ្យ​មុត​ស្បែក​មុខ ដែល​​ងាយ​ឲ្យ​ឆ្លង​រោគ ហើយ​ធ្វើ​ឲ្យ​មុខ​មើល​ទៅ​មិន​ស្អាត​ទៀត​។

៥. សង្កៀត​ធ្មេញ

សង្កៀត​ធ្មេញ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បែក​បាក់​ធ្មេញ និង​ឈឺ​ថ្គាម​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ធ្វើ​ឲ្យ​រង្គើរ​ដល់​ផ្នែក​ក្បាល​ផង​ដែរ​។ បើ​ទម្លាប់​ធ្វើ​បែប​នេះ យូរ​ៗ​ទៅ អ្នក​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវចិត្ត ដោយ​សារ​ខួរ​ក្បាល​លែង​អាច​គ្រប់​គ្រង​បាន​។

៦. លិឍ ឬ ខាំ​បបូរមាត់

ឧស្សាហ៍​ធ្វើ​បែប​នេះ អាច​បណ្តាល​ឲ្យ​បបូរមាត់​ស្ងួត ហើយ​រលាត់​រលាក​អាក្រក់​មើល​។

៧. ហួច​ថ្ពាល់​ចូល​ក្នុង (ខាំ​ថ្ពាល់​ចូល​ក្នុង)

ធ្វើ​បែប​នេះ អាច​ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ថ្ពាល់​ឆាប់​ផត​ចូល​ក្នុង ចេញ​ស្បែក​ជ្រួញ​ទៀត​។

៨. ផ្លុំ​ស្ករ​កៅស៊ូ

ឧស្សាហ៍​ផ្លុំ​ស្ករ​កៅស៊ូ ធ្វើ​ឲ្យ​ឆាប់​អស់​ជាតិ​ស្ករ ហើយ​ដូចជា​យើ​ងកំពុង​តែ​ទំពារ​កៅស៊ូ​ទទេរ ដែល​ប៉ះពាល់​ខ្លាំង​ណាស់ ដល់​ក្រពះ​។

៩. ញុំា​ស្ករ​គ្រាប់​រឹង​ៗ

វា​ធ្វើ​ឲ្យ​ខូច​ធ្មេញ ហើយ​បង្ក​ជា​រោគ​ដង្កូរ​ស៊ី​ធ្មេញ​ទៀត។

១០.​​ ខាំ​គល់​ប៉ិច ឬ គល់​ខ្មៅដៃ

វា​មិន​ខុសពី​ការ​ខាំ​ក្រចក​ដៃ​នោះ​ទេ។ ការ​ធ្វើ​បែប​នេះ ងាយ​ចម្លង​បាក់តេរី ចូល​ទៅ​ក្នុង​មាត់​យ៉ាង​ឆាប់​រហ័ស​៕   ចុចអាន៖ ទម្លាប់​៥យ៉ាង ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ខ្វាក់​ភ្នែក

មើល​ទៅ​ដូច​មិន​អី​តែ​ទម្លាប់​ទាំង​នេះ​អាច​បំផ្លាញ​សក់​អ្នក​បាន

ប្រភព៖ tapoos ប្រែសម្រួល៖ ភារី