មាន​អញ្ចឹង​ដែរ! ការ​ស្រាវជ្រាវ​​បង្ហាញ​ថា​ស្ត្រី​ដែល​មាន​ប្ដី​សង្ហា​ច្រើន​តែ​មាន​បញ្ហា​រឿង​ញ៉ាំ​អាហារ

  • 2017-07-17 03:10:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

«ស្ត្រី​ដែល​មាន​ប្ដី​ស្រស់​សង្ហា​ច្រើន​តែ​វិវត្ត​ទៅ​រក​បញ្ហា​រឿង​ញ៉ាំ​អាហារ​​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​សុខភាព» នេះ​គឺ​ជា​លទ្ធផល​ចេញ​ពី​ការ​សិក្សា​​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​រដ្ឋ​ Florida (Florida State University) សហរដ្ឋ​អាមេរិក។

បញ្ហា​រឿង​ញ៉ាំ​អាហារ​នេះ​គឺ​ចង់​បញ្ជាក់​ថា​ស្ត្រី​ដែល​​មាន​ប្ដី​​​ស្រស់​សង្ហា​​តែង​បារម្ភ​ក្នុង​ចិត្ត​​ថា​ខ្លួន​អន់​ជាង​ប្ដី​ ហើយ​ក៏​ព្យាយាម​មិន​ញ៉ាំ​អាហារ​ព្រោះ​ខ្លាច​ធាត់​ ឬ​រាង​មិន​ស្អាត​ជា​ដើម។ ពួក​គេ​ច្រើន​គិត​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​រាង​ស្អាត​ព្រោះ​ខ្លាច​ប្ដី​មិន​ស្រឡាញ់​ដែល​វា​ហាក់​ដូច​ជា​ការ​ដាក់​សម្ពាធ​ដល់​ខ្លួន​ឯង​ដូច្នេះ​ដែរ។ ផ្ទុយ​ទៅ​វិញ​ បុរស​កម្រ​នឹង​គិត​រឿង​បែប​នេះ​ណាស់​បើ​ទោះ​បី​ប្រពន្ធ​​ខ្លួន​ស្រស់​ស្អាត​ប៉ុណ្ណា​ក៏​ដោយ។

ការ​សិក្សា​នេះ​គឺ​ជា​ការ​ពន្យល់​យ៉ាង​សំខាន់​ទាក់ទង​ទៅ​​នឹង​បញ្ហា​សុខភាព​ស្ត្រី​ដែល​បណ្ដាល​មក​ពី​ការ​ញ៉ាំ​អាហារ​​មិន​សម​ស្រប​។​ វា​ថែម​ទាំង​ពន្យល់​ពី​ការ​ថប់បារម្ភ​ក្នុង​ចិត្ត​របស់​ស្ត្រី​ផង​ដែរ។ ​

ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត​ក្នុង​បញ្ហា​នេះ​គឺ​មាន​តែ​ប្ដី​ជា​អ្នក​បញ្ជាក់​ថា​ខ្លួន​ស្រឡាញ់​ប្រពន្ធ​ប៉ុណ្ណេះ​ទើប​ជា​ការ​ប្រសើរ។ ពួក​គេ​គួរ​តែ​ផ្ដោត​លើ​​ការ​រក្សា​ចំណង​ស្នេហា​​ឲ្យ​ស្ថិតស្ថេរ​​ជាជាង​មើល​គ្នា​តែ​រូបរាង​ខាង​ក្រៅ៕

អាន៖ ញ៉ាំ​អាហារ​ទាំង​ ៧​ យ៉ាង​នេះ​​នារី​ក៏​​អាច​កាត់​បន្ថយ​ស្ត្រេស​បាន​ដែរ​

អាន៖ អ្នកណាថារួមភេទក្នុងអំលុងពេលមករដូវជារឿងអាក្រក់?

ប្រភព៖ Dailymail ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម