ញ៉ាំ​អាហារ​ទាំង​ ៧​ យ៉ាង​នេះ​​នារី​ក៏​​អាច​កាត់​បន្ថយ​ស្ត្រេស​បាន​ដែរ​

  • 2017-07-16 06:12:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​ស្មុគស្មាញ​ តាន​តឹង​តែង​តែ​មាន​ចំពោះ​មនុស្ស​គ្រប់​គ្នា​ជា​ពិសេស​មនុស្ស​ស្រី​​តែម្ដង​ព្រោះ​នាង​ងាយ​​ប្ដូរ​អារម្មណ៍​គ្រប់​ពេល​​ ដូច្នេះ​​ដើម្បី​កាត់​បន្ថយ​វា​អ្នក​គួរ​តែ​ព្យាយាម​ញ៉ាំ​អាហារ​ទាំង​នេះ​៖

១. ទឹក​ដោះ​គោ ៖​​ ការ​ដែល​ញ៉ាំ​ទឹកដោះគោ​រាល់​ថ្ងៃ​គឺ​ជា​វិធី​​ល្អ​មួយ​ដែល​អាច​បន្ថយ​ភាព តានតឹង​ក្នុង​អារម្មណ៍​ និង​បង្កើន​ការ​ចងចាំ​របស់​អ្នក​។

២. ប្ល៊ូប៊ឺរី​ Blueberries ៖​ ផ្លែឈើ​នេះ​មិន​ត្រឹម​តែ​ឆ្ងាញ់​ទេ​ថែម​ទាំង​មាន​សារធាតុ​ម្យ៉ាង​អាច​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​មាន​ក្នុង​ខ្លួន​អ្នក និង​កាត់​បន្ថយ​ការ​ផលិត​cortisol ដែល​វា​គឺ​ជា​អ័រម៉ូន​មួយ​ធ្វើ​ឱ្យ​​មាន​ភាព​តាន​តឹង​កាន់​តែ​អាក្រក់​។

៣. សូកូឡា​ខ្មៅ​ ៖​ សូកូឡា​ខ្មៅ​​មាន​ច្រើន​ជាង​ 60% ​នៃ​កាកាវ​ដូច្នេះ​អាហារ​នេះ​អាច​ជួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​តានតឹង​ ជំងឺ​ធ្លាក់​ទឹកចិត្ត​ អស់​កម្លាំង​និង​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​ទាក់​ទង​ទៅ​នឹង​អតុល្យភាព​នៃ​អារម្មណ៍​។

៤. ស្រា​ក្រហម​ ៖​ វា​ជួយ​ការពារ​សុខភាព​បេះដូង​អ្នក​ និង​ជួយ​ធ្វើ​ឲ្យ​ចលនា​ឈាម​អ្នក​រត់​បាន​ស្រួល​ និង​គ្រប់គ្រង​អតុល្យភាព​ប្រព័ន្ធ​ប្រសាទ​និង​ជំនួយ​នៅ​ពេល​ដែល​អ្នក​មាន​ការ​ថប់​អារម្មណ៍​ខ្លាំង។

៥. ត្រី​សា​ម៉ុង​ ៖​ ត្រី​សា​ម៉ុង​និង​ត្រី​ផ្សេង​ទៀត​គឺ​សម្បូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ ដែល​ អាស៊ីដ​នេះ​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​វិធី​ដ៏​ត្រឹម​ត្រូវ​មួយ។

៦. ផ្លែ​ប៊ឺរ​ ៖​ ផ្លែ​បឺរ​គឺ​ជា​ផ្លែឈើ​ដែល​ល្អ​សម្រាប់​សុខភាព។ វា​សម្បូរ​អាស៊ីដ​ ខ្លាញ់​ វីតាមីន E និង​សារធាតុ​រ៉ែ​ជា​ច្រើន​ ដែល​សារធាតុ​ ទាំងនេះ​ការពារ​ភ្នាស​កោសិកា​និង​ប្រព័ន្ធ​ប្រសាទ​ទាំង​មូល​។​

៧. អាល់​ម៉ុង​៖​ វា​មាន​ផ្ទុក​វីតាមីន​ E​ B និង​សារធាតុ​រ៉ែ​ដែល​ធ្វើ​ឲ្យ​​សុខភាព​ល្អ​និង​ជួយ​​សម្រួល​ដល់​អារម្មណ៍​​​ ​បង្កើន​ថាមពល និង​​ជួយ​ក្នុង​ការ​ត្រួត​ពិនិត្យ​ភាព​តាន​តឹង​​របស់​អ្នក​។

អាហារ​ទាំង​នេះ​មិន​ត្រឹម​តែ​ឆ្ងាញ់​នោះ​ទេ​វា​ថែម​ទាំង​ល្អ​ចំពោះ​សុខភាព​ជា​ពិសេស​សម្រាប់​កាត់​បន្ថយ​ភាព​តានតឹង​របស់​អ្នក​។

ប្រភព៖ Steptohealth ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម