​Rain ដើរ​រក​ទិញ​នំ​ខេក​ឲ្យ​ប្រពន្ធកំពុងពពោះ៥ខែ

  • 2017-07-16 01:46:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបភាព​កំពូល​តារា​ចម្រៀង Rain ដើរ​រក​ទិញ​នំ​ខេក​ឲ្យ​ប្រពន្ធ​កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា​មុន​នេះ រូប​ភាព​តារា​សម្ដែង​និង​ចម្រៀង​កូរ៉េ Rain ឈរ​រើស​នំ​ខេក​ត្រូវ​បាន​គេ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម។ ស្លៀក​ពាក់​សាមញ្ញ គេ​បាន​ដឹង​ថា​តួ​រឿង "បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍" កំពុង​រើស​នំ​ឲ្យ​ប្រពន្ធ​ដែល​កំពុង​មាន​ផ្ទៃពោះ​៥​ខែ​នៅ​ផ្ទះ។

ជាមួយ​គ្នា​នេះ​ដែរ គេ​សង្ស័យ​ថា​កូន​ដំបូង​របស់​គូ​ស្នេហ៍​គឺ​ជា​កូនស្រី ​ត្បិត​គេ​ឃើញ​ឪពុក​ម្ដាយ​២​នាក់​នេះ​ទៅ​រើស​ខោអាវ​ក្មេង​ស្រី​នៅ​ផ្សារ​ទំនើប​មួយ៕

អាយុ​សុទ្ធ​តែ​ជាង​៣០​ហើយ ​តែ​សម្រស់​តារា​​ទាំង​ ៥​​ នេះ​​មិន​ប្រែប្រួល​សោះ

ប្រវត្តិ​ពិត ​និ​ងជីវិត​ស្នេហា Kim Tae Hee ភរិយា​ដ៏​ស្រស់​ស្អាត​របស់ Rain

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម