ការ​ពិត Song Hye Kyo និង Song Joong Ki បាន​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​​តាំង​ពី​យូរ​ម្ល៉េះ

  • 2017-07-13 04:26:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​បណ្ដាញ​ព័ត៌មាន​កូរ៉េ គូ​ស្នេហ៍​តារា​សម្ដែង​ល្បី​ឈ្មោះ Song Joong Ki និង Song Hye Kyo បាន​ភ្ជាប់​ពាក្យ​កាល​ពី​កន្លះ​ឆ្នាំ​មុន​រួច​ហើយ។

បណ្ដាញ​ព័ត៌មាន BusanIlbo របស់​កូរ៉េ​ទើប​តែ​រាយការណ៍​ថា នៅ​ក្នុង​កម្មវិធី Real Story Eye របស់​ប៉ុស្តិ៍ MBC ចាក់​ផ្សាយ​ថ្ងៃ​ទី​១១ ខែ​កក្កដា​មុន​នេះ ក្រុម​ការងារ​របស់​កម្មវិធី​បាន​ចុះ​ទៅ​ដល់​ហាង​ស្រា​ល្បី​ឈ្មោះ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កន្លែង​ដែល​គូ​ស្នេហ៍​តារា​សម្ដែង Song Joong Ki និង Song Hye Kyo បាន​ធ្វើ​ពិធី​ជប់​លៀង​កាល​ពី​៦​ខែ​មុន។

បុគ្គលិក​ក្នុង​ហាង​បាន​ទម្លាយ​ថា៖ "ពួក​គេ​បាន​មក​ជាមួយ​មនុស្ស​ប្រមាណ​៣០​នាក់។ ខ្ញុំ​គិត​ថា​វា​គឺ​ជា​ពិធី​ភ្ជាប់​ពាក្យ ព្រោះ​ពេល​កក់​ហាង​គឺ​ឮ​ព័ត៌មាន​ដូច​នោះ។ បុរស​នោះ​ប្រហែល​បាន​សុំ​មិត្ត​ស្រី​រៀបការ។ ក្រោយ​ពេល​គេ​អោយ​បាច់​ផ្កា​ទៅ​មិត្ត​ស្រី ខ្ញុំ​ឮ​មនុស្ស​នៅ​ក្នុង​នោះ​ស្រែក​ហ៊ោរ​កញ្ជ្រៀវ"។

បុគ្គលិក​ដដែល​នេះ​បន្ថែម​ថា រូប​ថត​ដែល​បណ្ដាញ​ព័ត៌មាន Dispatch បញ្ចេញ​នោះ​គឺ​ជា​​រូប​ថត​ថ្ងៃ​ដែល​តួ​រឿង "Descendants of the Sun” បង្ហាញ​មុខ​ក្នុង​ហាង​ស្រា​នេះ​ដែរ ៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម