តើ​ស្ត្រី​អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​ពត់​ធ្មេញ​បាន ​ឬ​ទេ?

  • 2017-07-10 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​អាច​មាន​ផ្ទៃពោះ ក្នុង​អំឡុង​ពេល​ពត់​ធ្មេញ​ ប៉ុន្តែ​មិន​អាច​ពត់​ធ្មេញ អំឡុង​ពេល​​មាន​ផ្ទៃពោះ​បាន​ឡើយ។ នេះ​បើ​យោង​តាម​លោក​វេជ្ជបណ្ឌិត Amir Teymoortashloo អ្នក​ឯកទេស​ពត់​ធ្មេញ មក​ពី​មន្ទីរពេទ្យ​ព្យាបាល​ធ្មេញ​បស្ចិម។

រូបតំណាង

លោក​វេជ្ជបណ្ឌិត Amir បាន​បន្ត​ថា​អំឡុង​ពេល​ពត់​ធ្មេញ​នេះ​មិន​ប៉ះពាល់​អ្វី​ដល់​ស្ត្រី និង​កូន​ទេ ព្រោះ​​មុន​មាន​គភ៌ ស្ត្រី​បាន​ឆ្លង​កាត់​ការ​ពិនិត្យ​កាំរស្មី X-ray រួច​ទៅ​ហើយ។ ប៉ុន្តែ​បើ​ស្ត្រី​កំពុង​មាន​ផ្ទៃពោះ​វិញ មិន​អាច​ទទួល​សេវាកម្ម​ព្យាបាល​នេះ​​ទេ ព្រោះ​​អ្នកជំងឺ​ត្រូវ​ឆ្លងកាត់​ការ​ពិនិត្យ​កាំរស្មី X-ray ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ។

អ្នក​ឯកទេស​ពត់​ធ្មេញ​រូប​នេះ បន្ថែម​ថា មុន​ពត់​ធ្មេញ អ្នកជំងឺ​ត្រូវ​ពិគ្រោះ​យោបល់ និង​ឆ្លងកាត់​ការ​ពិនិត្យ​ជាច្រើន​មាន ការ​ពិនិត្យ​មើល​ពី​ចំណុច​ខ្វះខាត, នៃ​ស្នាម​ញញឹម, ថត​យក​ទម្រង់​មុខ ពី​មុខ​ចំហៀង,​ ថត​កាំរស្មី និង​យក​ពុម្ព​ធ្មេញ​ស្កេន​វិភាគ​ជាដើម។ បន្ទាប់​មក​ធ្វើ​ការ​ព្យាបាល ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត និង​ស្នាម​ញញឹម ពោរពេញ​ដោយ​ផាសុកភាព។ លោក​វេជ្ជបណ្ឌិត​ជនជាតិ​អ៊ីរ៉ង់​បន្ថែម​ថា ការ​ពត់​ធ្មេញ អាច​ធ្វើ​បាន​ចាប់​ពី​អាយុ ៧ ឆ្នាំ​ឡើង​ដល់​៦០​ឆ្នាំ៕

វេជ្ជបណ្ឌិត Amir Teymoortashloo

ចុចអាន៖មូលហេតុ​ធ្វើឲ្យ​សម្រាលកូន​មិន​គ្រប់​ខែ ដែល​ម្តាយ​គ្រប់រូប​គួរតែ​ដឹង​

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម