​ស្រីៗ​ចូលចិត្ត​លេង ​Style ​អក្សរ​លើ​រូបភាព​ ប្រើ​ App មួយ​នេះ​ដឹង​តែ​ត្រូវ​ចិត្ត​ម៉ង​​

  • 2017-07-03 02:02:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទន្ទឹម​នឹង​ការ​ផុស​រូប​លើ​បណ្តាញ​សង្គម​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់ នារីៗ​ជា​ច្រើន​​ចូលចិត្ត​កែច្នៃ​លេង​ Style ​អក្សរ​លើ​រូបភាព​ ​​ដើម្បី​ទទួល​បាន​ភាព​ទាក់ទាញ​បន្ថែម។

​ថ្ងៃ​នេះ​ កញ្ញា​សូម​ណែនាំ​​​កម្មវិធី​ Font Candy កំណែ​អាប់ដែត​ថ្មី​ជំនាន់ 5.1 ដែល​បាន​បញ្ចូល​​​ប្រភេទ​ Style ​អក្សរ​ម៉ូដ​ប្លែកៗ​ជា​ច្រើន បូក​ផ្សំ​ការ​កែ​ចន្លោះ​ប្រហោង​ដែល​ធ្លាប់​មាន​លើ​ជំនាន់​ចាស់។ មាន​ទំហំ 128MB ដោយ​បើក​ឱ្យ​ប្រើ​ដោយ​សេរី​សម្រាប់​អ្នក​ប្រើ iOS ជំនាន់ 8.2 ឡើង។

ទាញ​យក: https://itunes.apple.com/us/app/font-candy-photo-captions-typography-editor/id661971496?mt=8

គួរ​ឱ្យ​សោកស្ដាយ​សម្រាប់​អ្នក​ប្រើ Android កម្មវិធី Font Candy គឺ​ពុំ​មាន​ក្នុង Google Play Store នោះ​ទេ ប៉ុន្តែ​យើង​សូម​ណែនាំ​នូវ​កម្មវិធី​ផ្សេង​ទៀត​មាន​លក្ខណៈ​ស្រដៀង​គ្នា​គឺ Font Studio ដែល​តម្រូវ​ឧបករណ៍​ Android ជំនាន់ 4.0 ឡើង។

​​ទាញ​យក: https://play.google.com/store/apps/details?id=com.rcplatform.fontphoto&hl=en

ប្រែ​សម្រួល​៖ កៅ រក្សា​​​​​

អត្ថបទពេញនិយម