តាម​ពិត​ជីវិត​តារា​ K-Pop ​ពិបាក​ជាង​អ្វី​ដែល​យើង​​ធ្លាប់​គិត

  • 2017-06-25 03:42:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

K-Pop ជា​វិស័យ​ចម្រៀង​មួយ​ដែល​កំពុង​លេច​ធ្លោ​យ៉ាង​ខ្លាំង​​ពិសេស​​ពី​សំណាក់​យុវវ័យ​។ ជីវិត​​តារា​នីមួយ​ៗ​​មើល​ទៅ​​ឡូយ​ឆាយ​ខ្លាំង​ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​ពួកគេ​មាន​ផល​លំបាក​ជា​ច្រើន​ដែល​យើង​មិន​ធ្លាប់​គិត​ដល់៖​

១. ធ្វើ​ការ​តាម​កុងត្រា៖ ហើយ​ជា​ពិសេស​គឺ​កុងត្រា​រយៈ​ពេល​យូរ​តែ​ម្ដង។ បញ្ហា​​រញ៉េរញ៉ៃ​នឹង​កើត​ឡើង​នៅ​ពេល​ដែល​ក្រុង​ចម្រៀង​ត្រូវ​បាន​រំសាយ​មុន​បញ្ចប់​កុង​ត្រា​ ជាក់​ស្ដែង​ដូច​ជា​ក្រុម​ 2NE1, KARA, 4minute, និង​ Rainbow ជា​ដើម​។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​បញ្ហា​សមាជិក​ដើរ​ចេញ​ពី​ក្រុម​ ឬ​​តារា​ចម្រៀង​ប្ដឹង​ខាង​ផលិតកម្ម​​​ពីរឿង​​ធ្វើការ​ដូច​ទាសករ​​ក្រោម​កុងត្រា​ទៀត​ផង។

ក្រុម 2NE1 និង​ KARA ដែល​ត្រូវ​រំសាយ​

២. បញ្ហា​លើ​ការ​ចំណាយ៖ ​ចំណូល​​របស់​តារា​នីមួយ​ៗ​មិន​បាន​​ទទួល​​ភ្លាម​ទេ​ គឺ​ត្រូវ​ចាំ​រហូត​ដល់​គេ​ចាប់​ផ្ដើម​ល្បី​​ឈ្មោះ។ ​វា​​អាច​ស៊ី​ពេល​ដល់​ទៅ ២​ ឬ​ ៣​ ឆ្នាំ​ ឯណោះ។ បើ​គេ​​​មិន​ប្រឹងប្រែង​​ហ្វឹកហាត់​ខ្លាំង​ទេ​ ចំណូល​ដែល​រក​បាន​គឺ​មិន​រួច​ថ្លៃ​ម្សៅ​ក្រែម​ទេ​។

៣​. ធ្វើ​ការ​លើស​ម៉ោង​កំណត់៖ ដោយ​សារ​តែ​ទីផ្សារ​ប្រកួត​ប្រជែង​ខ្លាំង​ តារា​នីមួយ​ៗ​ត្រូវ​​ចេញ​អាល់ប៊ុម​ចម្រៀង​ឲ្យ​បាន​ច្រើន​ ថែម​ទាំង​ចំណាយ​ពេល​ផ្សព្វផ្សាយ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ទៀត​ផង។

៤. ត្រឹម​ច្រៀង​ និង​រាំ​មិន​គ្រប់​គ្រាន់​ទេ៖ មាន​តារា​ K-Pop ជា​ច្រើន​ដូចជា​ Suzy​ ក្រុម​ Miss A, UEE និង Nana របស់​ក្រុម After School , IU, Yook Sungjae ក្រុម BTOB, D.O របស់​ក្រុម​ EXO, និង​ Hyeri នៅ​ក្រុម Girl’s Day ជា​ដើម​សុទ្ធ​តែ​​បាន​វិវត្ត​​ខ្លួន​ឲ្យ​ទៅ​ជា​តារា​សម្ដែង​​ដើម្បី​ទទួល​ទីផ្សារ​កាន់​តែ​ទូលាយ។

៥. មិន​អាច​ធ្វើ​អ្វី​តាម​ចិត្ត​បាន៖ ពួក​គេ​មិន​អាច​បង្ហាញ​ចរិត​ឆេវឆាវ​ ឬ​ដើរ​ទៅ​នេះ​​តាម​ចិត្ត​ចង់​ទេ​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​គេ​ព្រម​ទាំង​កេរ្តិ៍ឈ្មោះ​ផលិតកម្ម​ទៀត​ផង៕

អាន៖ Yoona និង CL ប៉ះ​គ្នា​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ អ្នក​ណា​ស្អាត​ជាង?

អាន៖ ដំណឹង​ល្អ!​ ក្រុម​ស្រី​ស្អាត​ Girl Generation ជិត​​ត្រឡប់​មក​វិញ​ហើយ

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ Chhai Yarith