មនុស្ស​ស្រី​រឹងមាំ​ភាគ​ច្រើន​គឺ​ឯកា​ខ្លាំង​ណាស់ ជឿអត់?

  • 2017-06-24 11:07:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេញ​ចិត្ត​នឹង​ជីវិត​នៅ​លីវ មិន​ចូល​ចិត្ត​សាំញ៉ាំ រញ៉េរញ៉ៃ​ តែង​តែ​គិត​ថា​ខ្លួន​ឯង​អាច​រែក​បាន​អ្វី​គ្រប់​យ៉ាង​នៅ​លើ​ស្មា។ ចូលចិត្ត​ភាព​ឯករាជ្យ ពាក់​ព័ន្ធ​ដល់​អ្នក​ណា​ទាំង​អស់។ ដូច​នេះ​ហើយ មនុស្ស​ស្រី​ទាំង​នេះ​ក៏​ព្យាយាម​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​ខ្លួន​រឹង​មាំ មិន​ត្រូវ​ការ​ជំនួយ​របស់​អ្នក​ដទៃ ហើយ​មាន​អារម្មណ៍​ថា​ក្រែង​ចិត្ត​ពេល​ត្រូវ​ពឹង​គេ​ម្ដងៗ។

មិន​ដឹង​យ៉ាង​ម៉េច ប៉ុន្តែ​ខ្ញុំ​ឧស្សាហ៍​បដិសេធ​ជំនួយ​ពី​អ្នក​ដទៃ ជា​ពិសេស​ពី​មិត្ត​ភេទ​ខុស​គ្នា។ ខ្ញុំ​តែង​តែ​ជឿ​ថា រឿង​របស់​យើង ខ្លួន​យើង​នឹង​អាច​ធ្វើ​បាន ឬ​ព្យាយាម​ដើម្បី​ធ្វើ​វា​ឲ្យ​បាន ដោយ​មិន​បាច់​ត្រូវ​ការ​ការ​ជួយ​របស់​អ្នក​ដទៃ។

តែ​មាន​ពេល​មួយ នៅ​ពេល​ដែល​ខ្ញុំ​វីវក់​មួយ​ស្របក់​តែ​បែរ​កន្ទុយ​ម៉ូតូ​មិន​ទាន់​បាន ដោយ​សារ​តែ​ម៉ូតូ​ខ្ញុំ​ប្រភេទ​ធ្ងន់ រី​ឯ​ខ្ញុំ​មាន​មាឌ​តូច​ល្អិត​ទៀត​នោះ បង​ស្រី​រួម​ការងារ​ក៏​ហៅ​មនុស្ស​ប្រុស​ម្នាក់​នៅ​ក្បែរ​នោះ​ជួយ​ខ្ញុំ​មួយ​ដៃ។

បុរស​ម្នាក់​នោះ​ញញឹម​ហើយ​ជួយ​ខ្ញុំ។ ក្នុង​តែ​មួយ​ប៉ប្រិច​ភ្នែក ម៉ូតូ​ខ្ញុំ​បាន​បែរ​ចេញ​បាន​សម្រេច។ ខ្ញុំ​អរគុណ​អ្នក​ទាំង​ពីរ។ បង​ស្រី​នោះ​បាន​ប្រាប់​ខ្ញុំ​ថា៖ "កើត​មក​ជា​មនុស្ស​ស្រី ដៃ​ជើង​ទន់​ខ្សោយ អ្វី​ដែល​ខ្លួន​ធ្វើ​មិន​បាន គួរ​តែ​ពឹង​មនុស្ស​ប្រុស មាន​អ្វី​ត្រូវ​ក្រែង​?”

ពិត​ជា​ត្រឹម​ត្រូវ​ណាស់ មាន​រឿង​ខ្លះ បើ​ទោះ​បី​ជា​ចង់​យ៉ាង​ណា​ក៏​មិន​អាច​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង។ ខ្ញុំ​ដឹង​ថា ពិភព​លោក​ខាង​ក្រៅ​នោះ មិន​មាន​នារី​ច្រើន​ដូច​ជា​ខ្ញុំ​នោះ​ទេ។ យ៉ាងណាក៏ដោយ ក៏​មាន "អ្នក​ខ្លះ" ចង់​នៅ​ក្បែរ​ដើម្បី​ការពារ និង​យល់​ថា​យើង​រឹង​មាំ​ដោយ​សារ​តែ​ឯកា​ពេក។ គ្មាន​នារី​ណា​កើត​មក​ចង់​ធ្វើ​ជា Super Girl ឬ Wonder Woman ដើម្បី​ទទួល​បាន​តែ​ការ​សរសើរ​នោះ​ឡើយ។

រូបតំណាង

មនុស្ស​ស្រី​រូប​ណា​ក៏​ចង់​ស្វែង​រក​ឲ្យ​ខ្លួន​នូវ​បុរស​ដ៏​រឹង​មាំ​មួយ​រូប​ដើម្បី​ស្រលាញ់ ត្រូវ​បាន​ថ្នាក់​ថ្នម។ រីឯ​នារី​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ខ្លួន​រឹងមាំ មិន​ខ្លាច​មេឃ​មិន​ខ្លាច​ដី​នោះ ការ​ពិត​នាង​កំពុង​ឯកា​ខ្លាំង​ណាស់៕

ប្រភព៖ Guu ប្រែ​សម្រួលៈ Caramel

អត្ថបទពេញនិយម