អ្នកម្តាយដែលរវល់ខ្លាំងគួរប្រើតិចនិចទាំងនេះដើម្បីកំដរកូន
- 2017-06-23 08:28:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកម្តាយដែលរវល់ខ្លាំងគួរប្រើតិចនិចទាំងនេះដើម្បីកំដរកូន
អ្នកម្តាយមួយចំនួនដែលមានការរវល់ខ្លាំងក្នុងការងារប្រចាំថ្ងៃ ប្រហែលជាគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីផ្តល់ភាពកក់ក្តៅឱ្យកូនៗជាទីស្រឡាញ់ទេ។ ប៉ុន្តែទោះជាយ៉ាងណាក្តី អ្នកម្តាយក៏គួរតែឆ្លាតពេលបន្តិចបន្តួចខ្លះដែរដើម្បីកំដរកូនព្រោះថា ពួកគេត្រូវការការស្រឡាញ់ថ្នាក់ថ្នម និងយកចិត្តទុកដាក់ខ្ពស់។ ខាងក្រោមនេះ ជាតិចនិចមួយចំនួនសម្រាប់អ្នកម្តាយដែលរវល់ខ្លាំងហើយចង់ចំណាយពេលខ្លះផ្តល់ភាពកក់ក្តៅឱ្យកូន៖
១. បង្កើតការសន្ទនាជាមួយកូន៖ អ្នកម្តាយគួរគប្បីសួរនាំកូន និងរកឱកាសនិយាយលក្ខណៈបើកជំហរជាមួយកូនឱ្យបានច្រើន។
២. ញ៉ាំអាហារជុំគ្នា៖ ចំណាយពេលញ៉ាំអាហារពេលព្រឹក ឬល្ងាចជុំគ្នាត្រឹមតែ ១០ នាទីក៏បាន។
៣. រឿងនិទានមុនពេលចូលគេង៖ ចំណាយពេលអានរឿងនិទានខ្លីៗឱ្យកូនស្តាប់ ជាពិសេសសម្រាប់អ្នកម្តាយដែលមានកូនតូចៗ។
៤. ចំណាយពេលមួយខែម្តង៖ ទោះអ្នកម្តាយរវល់យ៉ាងណាក៏ដោយ ប៉ុន្តែក៏គួរតែឆ្លាតពេលមួយថ្ងៃទៅដើរកម្សាន្តជាមួយកូន៕