Larissa Waters ស្ត្រី​ដំបូង​ដែល​ហ៊ាន​បំបៅ​កូន​ក្នុង​សភា​អូស្ត្រាលី (វីដេអូ)

  • 2017-06-22 08:26:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​ Queenland ម្នាក់​គឺ​អ្នក​ស្រី​ Larissa Waters បាន​បំបៅ​ដោះ​កូន​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​កំពុង​ពិភាក្សា​ច្បាប់​ស្ដី​ពី​ជំងឺ​ ​Black Lung ក្នុង​សភា​អូស្ត្រាលី។

ជាមួយ​កន្សែង​តូច​មួយ​និង​កូន​ក្នុង​ដៃ អ្នក​ស្រី Larissa បាន​បន្ត​ការ​​បញ្ចេញ​គំនិត​របស់​ខ្លួន​​ដោយ​បំបៅ​កូន​ជាមួយ​ផង​​ព្រោះ​អ្នក​ស្រី​មិន​ចង់​ឲ្យ​ខាត​ពេល​ច្រើន​។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​ករណី​បំបៅ​ដោះ​កូន​បែប​នេះ​កើត​ឡើង​នៅ​ក្នុង​សភា​សហព័ន្ធ។ ភ្លាម​ៗ​បន្ទាប់​ពី​មាន​ដំណឹង​បែប​នេះ​ អ្នក​ស្រី Larissa បាន​ទទួល​អ្នក​ Follow លើ​ Twitter ច្រើន​ជាង​ ៣០​ ០០០ ឯណោះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ Chhai Yarith