ហេតុ​អ្វី​បុរស​មិន​ចង់​បាន​ស្ត្រី​ដែល​ស្អាត​ហើយ​ឆ្លាត​ពេក​ទៅ​វិញ?

  • 2017-06-22 04:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​មាន​ចាប់​អារម្មណ៍​ទេ​ថា​ស្ត្រី​ដែល​ឆ្លាត​ហើយ​ថែម​ទាំង​ស្អាត​ទៀត​បែរ​ជា​មិន​អាច​រក​ឃើញ​ដៃគូ​ដែល​នាង​ពេញ​ចិត្ត​ទៅ​វិញ? បុរស​ភាគ​ច្រើន​មិន​ចង់​បង្កើត​ទំនាក់ទំនង​ជាមួយ​ស្ត្រី​ដែល​ឆ្លាត​ពេក​​បែប​នេះ​ទេ​ព្រោះ​ហេតុ​ផល​​មួយ​ចំនួន​៖

១. គេ​រឹង​មាំ​ជាង​​ស្ត្រី​ធម្មតា៖ នេះ​ជា​ហេតុ​ផល​ដែល​បុរស​​ចូល​​មិន​ចុះ​ក្នុង​ជីវិត​គេ​។ គេ​មាន​ទំនុក​ចិត្ត និង​​មិន​ត្រូវ​ការ ​ការ​​​ការពារ​ពី​បុរស​ដែរ។

២. ធ្វើ​ជា​ភរិយា​ល្អ​ម្នាក់​មើល​ថែ​ប្ដី​មើលថែ​កូន?៖ ប្រុសៗ​មិន​ច្បាស់​ក្នុង​ចិត្ត​ថា​ស្ត្រី​ដែល​ឆ្លាត​ព្រម​ទទួល​ធ្វើ​រឿង​ទាំង​នេះ​ទេ។

៣. ស្ត្រី​ស្អាត​ ហើយ​ឆ្លាត​តែង​មាន​អ្នក​តាម​ច្រើន៖ នេះ​ជា​ការ​គិត​របស់​បុរស​ភាគ​ច្រើន។ ដូចនេះ​គេ​គិត​ថា​គេ​គ្មាន​សង្ឃឹម​ទេ។ ម្យ៉ាង​ទៀត​គេ​ក៏​មិន​ហ៊ាន​ប្រៀប​ធៀប​ខ្លួន​គេ​ជាមួយ​អ្នក​ឆ្លាត​បែប​នេះ​ដែរ។ ​

៤.​ ចំពោះ​ស្ត្រី​ពូកែ អ្វី​ៗ​ត្រូវ​តែង​ល្អ​ឥត​ខ្ចោះ៖ នេះ​មិន​មែន​ជា​អ្វី​ដែល​បុរស​ចូលចិត្ត​ទេ តែ​​វា​បែរ​ជា​​គួរ​ឲ្យ​ខ្លាច​ទៅ​វិញ។​ បុរស​នឹង​មាន​អារម្មណ៍​ថា​វា​ជា​ស្នេហា​ដ៏​មាន​សម្ពាធ​បំផុត​ព្រោះ​គេ​​មិន​អាច​ធ្វើ​អ្វី​ខុស​​ គួរ​តែ​កុំ​ល្អ​ជាង៕

អាន៖ អ៊ីចឹងតើបានស្រីឆ្លាតៗក្រនឹងមានស្នេហា

អាន៖ មនុស្ស​ស្រី​ដែល​នៅ​លីវ​យូរ ច្រើន​គិត​ពី​រឿង​ទាំង ៧ យ៉ាង​នេះ

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម