លេង​រ៉ូប​ដូច​គ្នា ពេជ្រ សោភា និង CL អ្នក​ណា​ឡូយ​ជាង

  • 2017-06-20 01:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​ពេល​ថ្មី​ៗ​នេះ នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​កំពូល​តារា​ចម្រៀង​កូរ៉េ G-Dragon តារា​ស្រី​រួម​ផលិតកម្ម CL បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្រែ​ហ៊ោ​ឡើង​រង្គើ​ឆាក​នៅ​ពេល​បាន​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​នេះ។ បង្ហាញ​ខ្លួន​លើក​នេះ អតីត​មេក្រុម2NE1 បាន​ធ្វើ​ឲ្យ​គេ​មើល​មិន​ភ្លឹក​ភ្នែក​ជាមួយ​រ៉ូប​ដ៏​សិចស៊ី​រឹប​រាង​ពណ៌​ក្រហម​ឆើត ដោយ​មាន​អាវ​ក្រៅ​គ្រប​ពី​ក្រៅ​ធ្វើ​ឲ្យ​ស្រី​ស្អាត​រូប​នេះ​មើល​ទៅ​កាន់​តែ​មាន​អំណាច។

ងាក​មក​ប្រទេស​យើង​វិញ​ម្ដង កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មិថុនា​កន្លង​ទៅ​នេះ តារា​ចម្រៀង​ជួរ​មុខ ពេជ្រ សោភា​ក៏​បាន​បង្ហោះ​រ៉ូប​មាន​ម៉ូដ​ស្រដៀង​គ្នា​នៅ​លើ​បណ្ដាញ​សង្គម IG របស់​ខ្លួន​ផង​ដែរ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ រ៉ូប​របស់​ស្រី​ស្រស់​ទាំង​២​គឺ​មាន​ម៉ូដ​ដូច​គ្នា​សឹង​តែ​ទាំង​ស្រុង។ អ្នក​គាំទ្រ​កំពុង​ជជែក​គ្នា​ថា​តើ តើ​តារា​រូប​ណា​ស្លៀក​នេះ​សម​ជាង៕

ចុះប្រិយមិត្ត គិតថាតារាមួយណាស្លៀកសមជាងគេ?

រូបថត៖ IG

អត្ថបទៈ Caramel

អត្ថបទពេញនិយម