ទឹកដោះគោ​សម្រាប់​មនុស្ស​ពេញ​វ័យ​ កាត់បន្ថយ​ជាតិ​ផ្អែម​​រហូត​ដល់៥០%

  • 2017-06-19 09:32:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុមហ៊ុន DKSH បាន​រៀបចំ​សន្និសីទ​មួយ​ស្តី​អំ​ពី «​អាហារូបត្ថម្ភ​វេជ្ជសាស្ត្រ​លើក​ទី​៥ បច្ចុប្បន្នភាព​អាហារូបត្ថម្ភ​វេជ្ជសាស្ត្រ​ឆ្នាំ​2017» នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ សហការ​ដោយ​ក្រុមហ៊ុន​អាហារូបត្ថម្ភ​Abbott ដើម្បី​សម្ភោ​ធ​ផលិតផល​Ensure Complete​ជាមួយនឹង​ការ​កាត់ម​ន្ថ​យ​រសជាតិ​ផ្អែម​រហូតដល់​ ៥០%​ដើម្បី​ឆ្លើយតប​នឹង​ត​ម្រូ​វ​ការនៃ​អតិ​ថិ​ជន​ជាពិសេស​សម្រាប់មនុស្សពេញវ័យ ជួយ​បង្កើន​ក​ម្លាំង​ឡើង​វិ​ញ​ក្នុង​អំ​ឡុង​ពេល​៨​សប្តាហ៍។

Ensure Complete​ថ្មី បង្កើតឡើង​ដោយសារ​ជាតិ​ចិញ្ចឹម​យ៉ាង​ពេញលេញ​ដែល​មាន​ផ្ទុក​សារជាតិ​វីតាមីន​និង​រ៉ែ ២៨​ប្រភេទ​ដើម្បី​ជួយ​ទ្រ​ទ្រ​ង់​ប្រព័ន្ធ​ការពារ​រាងកាយ​ Omega-3​ជួយ​ដល់​សុខភាព​សរសៃឈាម​បេះដូង​ Prebiotic-FOS​ជួយ​ឲ្យ​ប្រព័ន្ធ​រំ​លាយ​អាហារ​មាន​សុខភាព​ល្អ​ Calcium​ដើម្បី​ឆ្អឹង​និង​ធ្មេញ​រឹងមាំ​ Protein ដើម្បី​សាងសង់​និង​រក្សា​រាងកាយ​ឲ្យ​រឹងមាំ​ផងដែរ​។ កម្មវិធី​នេះ​បាន​ចូលរួម​ដោយ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត និង​ក្រុម​គ្រូពេទ្យ​ជាង ២០០​នាក់​នៅ​ទូទាំង​ប្រទេស និង​ពី​សំណាក់​ម្ចាស់ហាង​ដែល​ជា​ដៃគូ​អាជីវកម្ម​នានា​សរុប​ជាង ៤០០នាក់​មកពី​ទូទាំង​ប្រទេស​។​

​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត តាន់ តឹក​ស្រេង ប្រធាន​សមាគម​គ្រូពេទ្យ​កម្ពុជា​ឯក​ទេស​ជំងឺ​ថ្លើម​និង​ក្រពះ​ពោះ​វៀ​ន សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យា​ល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​ឲ្យ​ដឹង​នៅក្នុង​ឱកាសបើក​កម្មវិធី​ថា៖ “​នេះ​គឺជា​ឱកាស​ល្អ​មួយ​សម្រាប់​អ្នក​ជំ​នា​ញ​ផ្នែក​សុខភាព​នៅ​ប្រទេស​កម្ពុជា​ក្នុង​ការសិក្សា និង​ចែក​រំលែ​កបទពិសោធន៍​នៃ​វិធីសាស្ត្រ​ថ្មី​ដើម្បី​ជួយ​អ្នក​ជ​ម្ងឺ​។ បច្ចុប្បន្ន ផ្នត់​គំនិតលើ​អាហារូបត្ថម្ភ​ក្នុង​ប្រ​ព័​ន្ធ​ថែទាំ​សុខភាព​របស់​យើង​ជា​គំ​និ​ត​ថ្មី​នៅឡើយ ហើយ​យើង​ពុំទាន់​មាន​អ្នក​ឯកទេ​ស​ផ្នែក​ចំ​ណី​អាហារ​នោះ​ទេ​។ អ្នក​ជំនាញ​ផ្នែក​សុខភាព​ដើរ​តួនាទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​កំ​ណ​ត់​ថា យើង​មាន​ចំណេះដឹង និង​វិជ្ជាជីវៈ​ច្បាស់លាស់​ក្នុង​ការ​ផ្ដល់​ដំបូន្មាន​អាហារូបត្ថម្ភ​ដល់​អ្នក​ជំងឺ​ដើម្បី​ទទួលបាន​ល​ទ្ធ​ផល​ល្អ​” ។​

​​បន្ថែម​ពី​នេះ វេជ្ជបណ្ឌិត មេ​ល​វីន ឆ័​រ (Melvin CHUA) អ្នក​ប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ជំងឺ​ទូទៅ​(​មនុស្ស​ចាស់​) ម​ន្ទីរ​ពេទ្យ​សេង​កាង់​ហេ​ល (Sengkang Health) ប្រទេស​សិង្ហ​បុរី​បាន​ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ “​កង្វះ​អាហារូបត្ថម្ភ និង​ជ​ម្ងឺ សា​កូ​ភី​នា (Sarcopenia) ទា​ក់ទង​ទៅនឹង​ជរា​ភាព​៖ បុព្វហេតុ និង​ផលវិបាក​” ក្នុង​នោះ​លោក បាន​ប្រាប់ថា ពិ​ភព​លោក​កំពុង​វិវត្ត​វ័​យ​កាន់តែ​ចំ​ណាស់ កំណើន​ប្រជា​ជន​ដែល​វិ​វត្ត​វ័​យ​ចំ​ណាស់​កំ​ពុង​កើន​ឡើង​ហេតុ​នេះ​ប្រសិនបើ​គ្មាន​អន្តរាគមន៍​ត្រឹមត្រូវ គ្រប់​គ្នា​នឹង​ត្រូវ​ប្រឈម​មុ​ខនឹង​ជំងឺ​សា​កូ​ភី​នា (Sarcopenia) ។ ការបាត់បង់​សាច់​ដុំ​ដោយ​ជំងឺ​សា​កូ​ភី​នា (Sarcopenia) នឹង​បណ្តាលអោយ​មាន​ការ​ថយ​ចុះចុះ​ភាពរឹងមាំ និង​សមត្ថភាព​រាងកាយ​។ ជំងឺ​សា​កូ​ភី​នា (Sarcopenia) ក៏​អាច​បណ្តាល​ឲ្យ​ពិការអ​វ​យ​វៈ បាត់បង់​ភាព​ឯករាជ បាត់​បង់ជីវិត និង​ចំណាយ​ថវិការ​ច្រើន​លើ​ការព្យាបាល​។​

​​លោកស្រី អេណា ចាក​ប (Anna Jacob) នាយក​ផ្នែក​វេជ្ជសាស្ត្រ​ក្រុមហ៊ុន​អាហារូបត្ថម្ភ Abbott សិង្ហ​បុរី​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទ​បង្ហាញ​នៅលើ​ប្រធានបទ៖ “​ដំណោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​លើកស្ទួយ​សុខភាព​រឹងមាំ​ជាមួយនឹង​អាហារូបត្ថម្ភ​” ថា​កង្វះ​អាហារូបត្ថម្ភ​ក្នុង​ចំណោម​មនុស្សចាស់​ហើយ​មាន​សុខភាព​ខ្សោយ​មាន​កម្រិត​ខ្ពស់ ជាពិសេស​អ្នក​ជំងឺមហារីក អ្នក​ជំងឺក្រពេញ និង​អ្នក​ជំងឺផ្លូវដង្ហើម​។ ការ​ទទួលទាន​អាហារ​មិន​គ្រប់​គ្រាន់ និង​ការ​ស្រូបយក​អាហារ​មិន​គ្រប់​គ្រាន់​គឺជា​មូលហេតុ​ចម្បង​។ ការសិក្សា​ក្នុង​ឆ្នាំ​២០០៤​បាន​បង្ហាញថា​អ្នក​ជំងឺ​ខ្វះ​អាហារូបត្ថម្ភ​មាន​បញ្ហា​ឆ្លង​រោគ​ខ្ព​ង់​ជាង​ធម្មតា​ ៣​ដង​។ ការ​ទទួលទាន​អាហារូបត្ថម្ភ​បន្ថែម​ជួយ​អោយ​ល​ទ្ធ​ផល​អ្នកជំងឺ​ប្រសើរឡើង និង​កាត់បន្ថយ​ចំណាយ​ថ្លៃម​ន្ទីរ​ពេទ្យ​។

បើ​​មាន​​សំណួរ​​ពាក់ព័​ន្ធ​នឹង​​អត្ថបទ​​នេះ ឬ​​​ការថែរក្សា​​សុខភាព អាច​​ទា​ក់ទង​​តាម​៖​

ផេក​ហ្វេស​ប៊ុ​ក Healthwise Digest

អ៊ីមែល healthwisedigest@dksh.com.kh

វិបសាយ www.healthwise-digest.com

ចំណាំ៖ រាល់ថ្ងៃសុក្រ Kanha នឹងចេញផ្សាយអត្ថបទសុខភាព ពីអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្តី Healthwise Digest ពី DKSH៕ ​

ដោយ៖ ម៉ាលីដា

អត្ថបទពេញនិយម