ហេតុ​អ្វី​យើង​មិន​មាន​មិត្ត​​ល្អ​ដូច​គេ?

  • 2017-06-17 04:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ជួប​បញ្ហា​នេះ​ទេ​ ​បញ្ហា​រឿង​​ពិបាក​ថែរក្សា​មិត្តភាព​? ហេតុ​អ្វី​យើង​មិន​មាន​មិត្ត​ល្អ​ដូច​គេ? វា​អាច​មាន​កត្តា​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​យើង​​ស្ថិត​ក្នុង​ស្ថានភាព​​បែប​នេះ៖

១. យើង​គិត​អវិជ្ជមាន​ពេក៖ ជួន​កាល​យើង​តែង​គិត​អ្វី​ៗ​ក្នុង​ផ្លូវ​មិន​ល្អ​ដែល​ធ្វើ​ឲ្យ​អ្នក​ជុំវិញ​យើង​មាន​អារម្មណ៍​មិន​ល្អ​ និង​មិន​ចង់​រាប់អាន​ជាមួយ​យើង។

២. មិន​ទាន់​ចេះ​​យល់​អារម្មណ៍​អ្នក​ដទៃ៖ ​មិត្ត​យើង​គេ​មិន​​មែន​គិត​ដូច​យើង​​គ្រប់​ពេល​ទេ។​ អ្នក​គួរ​សង្កេត​ពី​អ្វី​ដែល​គេ​ចង់​បាន​ទើប​មិត្តភាព​អាច​នៅ​យូរ​អង្វែង។

៣. មិន​ខ្វល់​ពី​មិត្តភ័ក្ដិ៖ បើ​យើង​មាន​ទម្លាប់​នេះ​ យើង​គួរ​តែ​ប្រញាប់​កែ​តម្រូវ។ ត្រូវ​ចាំ​ថា​យើង​ចង់​បាន​ប្រយោជន៍​មក​ខ្លួន​យើង​ គេ​ក៏​ដូច​គ្នា។

៤. យើង​រាប់​អាន​មនុស្ស​ខុស៖ ជួន​កាល​យើង​អាច​ចូល​ក្នុង​ចំណោម​មិត្តភ័ក្ដិ​ខុស​ដែល​ពួក​គេ​មាន​ចរិត​ផ្ទុយ​ពី​យើង​ក៏​អាច​ថា​បាន។

៥. គិត​ថា​យើង​ខ្លួន​ឯង​ត្រូវ​ជានិច្ច៖ សាក​គិត​មើល​ថា​​អ្នក​ជា​មនុស្ស​បែប​នេះ​មែន​ទេ? មិន​ថា​និយាយ​អ្វី​ យើង​ត្រូវ​ជា​និច្ច​ ហើយ​គេ​ខុស។ បើ​មាន​ អ្នក​គួរ​ប្រញាប់​កែ​ចំណុច​នេះ​ទៅ​។

៦. នឹក​នា​មិត្តភ័ក្ដិ​តែ​ពេល​ត្រូវ​ការ​ប៉ុណ្ណោះ៖ ចំណុច​នេះ​អាច​ធ្វើ​ឲ្យ​មិត្ត​មិន​ចូលចិត្ត​ដែរ​ព្រោះ​គេ​វាយ​តម្លៃ​​ថា​យើង​ជា​មនុស្ស​សម្លឹង​តែ​ប្រយោជន៍។

៧. ​មិន​ព្យាយាម​ថែរក្សា​មិត្តភាព​សោះ៖ បើ​​អង្គុយ​នៅ​តែ​ក្នុង​បន្ទប់​ ​យើង​ក៏​គ្មាន​មិត្ត​ដែរ។ ត្រូវ​ចេះ​រីករាយ​ និង​បង្កើត​អនុស្សាវរីយ៍​ល្អ​ៗ​ជាមួយ​មិត្តភ័ក្ដិ។ ធ្វើ​បែប​នេះ ​មិត្តភាព​នឹង​ស្ថិតស្ថេរ​បាន​យូរ៕ ​​​

អាន៖ កាន់​តែ​ធំ ទំនួល​ខុស​ត្រូវ​កាន់​តែ​ច្រើន

អាន៖ ទម្លាប់​​គ្មាន​ប្រយោជន៍​មួយ​ចំនួន​​ដែល​ស្រី​ៗ​គួរ​តែ​​ឆាប់​បោះ​ចោល

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម