តិចនិក​មូរសក់​រួញ​ឲ្យ​ឃើញ​ស្អាត​បំផុត​ជាមួយ​ម៉ាស៊ីន ដែល​ស្រី​ៗ​គួរ​ចេះ

  • 2017-06-19 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​មូល​សក់ មិន​មែន​ចេះ​តែ​មូល​ឲ្យ​រួច​ពី​ដៃ​បាន​ឡើយ ព្រោះ​បើ​ធ្វើ​មិន​ផ្ចិតផ្ចង់​សក់​នឹង​មិន​ស្អាត។ ដូចនេះ កញ្ញា សូម​ណែនាំ​តិចនិក​មូល​សក់​រួញ​ឲ្យ​បាន​ស្អាត ជាមួយ​ម៉ាស៊ីន​គ្រប់​ម៉ូដ៖

១.មូល​រួញ​ភ្លី​ល្មម៖ បើ​សក់​បាន​សក់​រួញ​ភ្លី​ល្មម​មិន​តូច មិន​ធំ​គួរ​តែ​មូល​ដោយ​បញ្ឈរ​ម៉ាស៊ីន​មូល​ឲ្យ​ត្រង់​ដាក់​ដង​កាន់​ចុះ​ក្រោម។

២.សក់​រួញ​ភ្លី​ធំ៖ សម្រាប់​អ្នក​ចង់​បាន​សក់​រួញ​ធំ​ៗ គួរ​ផ្ដេក​ម៉ាស៊ីន​ឲ្យ​ស្មើ និង​ចាប់​សក់​ល្មម។ តែ​ម៉ូដ​បែប​នេះ បាន​ចំពោះ​សក់​វែង​ៗ​ប៉ុណ្ណោះ។

៣.សក់​មូល​ក្ដោប​ចូល​ក្នុង៖ បើ​ចង់​បាន​ស្ទីល​មូល​រួញ​ចុង ហើយ​ក្ដោប​ចូល​មុខ គួរតែ​ប្រើ​ម៉ាស៊ីន​គាប​សក់​យក​មក​មូល។ ដោយ​មូល​យក​ភ្លី​ចូល​ក្នុង ហើយ​ម៉ូដ​បែប​នេះ​គឺ​មូល​សក់​ភ្លី​ធំ​បាន​ឃើញ​ស្អាត។

៤.សក់​រួញ​ភ្លី​តូច៖ បើ​ចង់​បាន​សក់​មូល​រួញ​ភ្លី​ៗ​តូច​ៗ ឬ​សក់​ក្រញាស​គួរតែ​ចាប់​សក់​ក្រង​បី​ឲ្យ​បាន​ពេញ​ក្បាល រួច​យក​ម៉ាស៊ីន​គាប​សក់ មក​គាប​ពី​លើ​សក់​ក្រង​នោះ។

៥.សក់​រួញ​ពេញ​ក្បាល៖ បើ​ចង់​បាន​សក់​រួញ​បែប​នេះ គួរ​តែ​កាន់​ម៉ាស៊ីន​មូល​រួញ​មុខ​ស្រួច​ដោយ​ដាក់​បញ្ឆិត និង​ដក​កាន់​ដាក់​ខាង​លើ ចំណែក​មុខ​ម៉ាស៊ីន​ចុះ​ក្រោម ហើយ​គល់​ដល់​ចុង​សក់។

៦.សក់​រួញ​ខ្លាំង៖ ម៉ូដ​សក់​បែប​នេះ​គេ​ប្រើ​ម៉ាស៊ីន​មុខ​បី ការ​ការ​ធ្វើ​គឺ មិន​ពិបាក​ទេ គ្រាន់តែ​ចាប់​សក់​ស្ដើង រួច​ដាក់​ក្នុង​មុខ​ដង្កៀប​ជា​ការ​ស្រេច៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម