រឿង​រ៉ាវ​ ៤ ​យ៉ាង​ដែល​ស្រី​ៗ​គួរ​ដឹង​រាល់​ពេល​ផាត់​ម្សៅ

  • 2017-06-16 08:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាគ​ច្រើន​នៃ​ទម្លាប់​របស់​មនុស្ស​ស្រី ​គឺ​ពេញ​និយម​ជាមួយ​នឹង​ការ​ផាត់​មុខ​ឱ្យ​តែ​ពេល​ចេញ​ទៅ​ខាង​ក្រៅ​ម្តង​ៗ​។ ​ប៉ុន្តែ​ទន្ទឹម​នឹង​ចំណង់​ចំណូល​ដ៏​ពេញ​និយម​មួយ​នេះ ​ស្រី​ៗ​មួយ​ចំនួន​ក៏​ប្រហែល​ជា​មាន​កំហុស​ឆ្គង​ក្នុង​ការ​ផាត់​មុខ​ទាំង​មិន​ដឹង​ខ្លួន​ផង​ដែរ ​ជា​ពិសេស​ទាក់​ទង​ជាមួយ​ការ​ផាត់​ម្សៅ​តែ​ម្តង​។ ដូច្នេះ ​កញ្ញា​នឹង​ប្រាប់​ពី​រឿង​រ៉ាវ​ទាំង​ ៤ ​យ៉ាង​ដែល​អ្នក​គួរ​ដឹង​រាល់​ពេល​ផាត់​ម្សៅ​៖

១. ចាំ​បាច់​លាប​ម្សៅ​ទ្រនាប់​មុន​៖ វា​ជួយ​ឱ្យ​ម្សៅ​ហ៊ុយ​ដែល​ផាត់​តាម​ក្រោយ​ជ្រាប​ចូល​សាច់​មុខ​ម៉ដ្ឋ​ល្អ និង​ធ្វើ​ឱ្យ ​Make-up​ ជាប់​បាន​យូរ​។

២. ទប់​ស្កាត់​ខ្លាញ់​លើ​មុខ​៖ ការ​ផាត់​ម្សៅ​ហ៊ុយ​ជួយ​បិទ​បាំង​រន្ធ​ញើស​ធំ​ៗ និង​ទប់​ស្កាត់​ជាតិ​ខ្លាញ់​ដែល​កើត​នៅ​លើ​មុខ​។

៣. ផាត់​ម្សៅ​នៅ​លើ​ត្របក​ភ្នែក​៖ វា​ជួយ​ឱ្យ​កូល័រ​ភ្នែក​ (Eyes Shadow) ជាប់​បាន​យូរ។

៤. ការ​ប្រើ​ប្រាស់​ឡេ​ដែល​មាន​ជាតិ​ម្សៅ​៖ វា​អាច​ប្រើ​ជំនួស​ការ​ផាត់​ម្សៅ​ហ៊ុយ ហើយ​ងាយ​នឹង​ជ្រាប​ចូល​ស្បែក​។ ​សាក​សម​បំផុត​សម្រាប់​អ្នក​ដែល​មិន​សូវ​មាន​ពេល​ច្រើន​ក្នុង​ការ​ផាត់​មុខ​៕

ប្រភព៖ fustany ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម