អាវ​យឺត​ខ្មៅ​មួយ​លេង​ស្ទីល​បាន​ ៨​ របៀប​ ស្រី​ៗ​ដឹង​តែ​ពេញ​ចិត្ត

  • 2017-06-16 08:14:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គន្លឹះ​នៃ​ការ​ស្លៀក​ពាក់​មិន​សំខាន់​ថា​តើ​អ្នក​មាន​លុយ​ទិញ​ច្រើន​ប៉ុណ្ណា​នោះ​ទេ​​តែ​សំខាន់​ត្រង់​ថា​អ្នក​មាន​គំនិត​ច្នៃ​ប្រឌិត​ប៉ុណ្ណា។ ខាង​ក្រោម​នេះ​គឺ​ជា​ស្ទីល ​៨ ​របៀប​ដែល​អ្នក​អាច​ស្លៀក​ជាមួយ​អាវ​យឺត​ខ្មៅ​ធម្មតា​មួយ​បាន។ ពេញ​ចិត្ត​មួយ​ណា​​អាច​រើស​​បាន៖

១. អាវ​យឺត​ខ្មៅ​ជាមួយ​សំពត់​ត្រឹម​ជង្គង់​ និង​ស្បែក​ជើង​ក​វែង
២. អាវ​ខ្មៅ​ជាមួយ​សំពត់​ខ្លី​ និង​ស្បែក​ជើង​ប៉ាត់​តា
៣. បើ​ពាក់​​ជាមួយ​សំពត់​ស្បែក​ក៏​ម្យ៉ាង​ដែរ
៤. អាវ​ខ្មៅ​ជាមួយ​ខោ​ខោវប៊យ។​ បើ​តឺនុយ​ទៀត​កាន់​តែ​ឡូយ
៥. សាក​ជាមួយ​ខោ​ខ្មៅ​ និង​ស្បែក​ជើង​កែង​​ក៏​ស្អាត​ដែរ
៦. នេះ​ជា​ស្ទីល​សាមញ្ញ​បំផុត។​ ខោ​រាង​រលុង​ជាមួយ​ស្បែក​ជើង​ជ័រ​រាប
៧. ទាំង​អាវ​ ខោ និង​ស្បែក​ជើង​ក​វែង​ខ្មៅ​ សក្ដិសម​សម្រាប់​ពេល​ដើរ​លេង
៨. បើ​ប្រើ​អាវ​ធំ​ពី​ខាង​ក្រៅ​ក៏​ស្អាត​មិន​ណយ​ដែរ

អាន៖ អាវ​ឆ្នូតៗ លេង​ស្ទីល​ម៉េច​សម?​

អាន៖ ៣០​ឈុត​ស្អាត​កប់ សម្រាប់​អ្នក​ចូល​ចិត្ត Style ខោ​​ខោវប៊យ​ជាមួយ​ស្បែក​ជើង​ប៉ាតា

ប្រភព៖ purewow ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម