សំខាន់! បរិច្ចាគ​ឈាម កាត់​បន្ថយ​ការ​កើត​ជំងឺ​មហារីក និង...

  • 2017-06-16 07:03:28
  • ចំនួនមតិ

ចន្លោះមិនឃើញ

តាម​ហេតុផល​សុខភាព ការ​បរិច្ចាគ​ឈាម​ត្រូវ​បាន​ណែនាំ​ដោយ​វេជ្ជបណ្ឌិត​ជំនាញ។ វា​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន ជា​ពិសេស កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក និង​ជំងឺ​ធាត់​ដែល​នឹង​អាច​បង្ក​ឲ្យ​ជំងឺ​សរសៃ​ឈាម​បេះដូង។ សូម​តាម​ដាន​ខាង​ក្រោម៖

១. កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក៖ ដោយ​សារ​តែ​ការ​ផ្ដល់​ឈាម អ្នក​អាច​រក្សា​បាន​លំនឹង​នៃ​ជាតិ​ដែក​ក្នុង​រាងកាយ។ សូម​ចាំ​ថា ការ​កើន​ឡើង​កម្រិត​ជាតិ​ដែក​ក្នុង​ខ្លួន​របស់​អ្នក នឹង​បង្កើន​ហានិភ័យ​ជំងឺ​មហារីក​ខ្ពស់។

២. ៤៨ ម៉ោង​បន្ទាប់​ពី​បរិច្ចាគ​ឈាម កោសិកា​ឈាម​ក្រហម​របស់​អ្នក​នឹង​កើត​ឡើង​វិញ។ ដំណើរ​កើត​ឡើង​វិញ​របស់​កោសិកា​ឈាម​ក្រហម​នេះ មិន​ត្រឹម​តែ​អាច​រក្សា​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ផ្ដល់​ឲ្យ​អ្នក​នូវ​ថាមពល​រឹងមាំ ទោះ​បី​នៅ​ផ្ទះ ឬ​នៅ​កន្លែង​ធ្វើការ​ក៏​ដោយ។

៣. អ្នក​នឹង​ទទួល​បាន​ការ​វិភាគ​ឈាម​ដោយ​មិន​គិត​ថ្លៃ ពេល​ដែល​បរិច្ចាគ​ឈាម។ ការ​ពិនិត្យ និង​វិភាគ​ឈាម​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​នីតិវិធី ដើម្បី​ធានា​ថា​អ្នក​ផ្ដល់​ឈាម​គ្មាន​ជំងឺ​កាម​រោគ និង​ជំងឺ​ផ្សេងៗ។

៤. ជឿ ឬ​មិន​ជឿ ការ​បរិច្ចាគ​ឈាម​ជា​ទៀង​ទាត់ ផ្ដល់​ឲ្យ​អ្នក​នូវ​ឱកាស​ដើម្បី​សម្រក​ទម្ងន់។ អ្នក​ដែល​ធាត់ ហើយ​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង គឺ​ធានា​បាន​ថា​អ្នក​អាច​ដុត​កាឡូរី​យ៉ាង​ហោច​ណាស់​ពី ៦៥០ កាឡូរី​សម្រាប់​ឈាម ៤៥០ មីលីលីត្រ​។

យ៉ាង​ណា​ក៏​ដោយ វា​មាន​ផល​ប៉ះ​ពាល់​បន្តិច​បន្តួច​ផង​ដែរ​សម្រាប់​អ្នក​ផ្ដល់​ឈាម​មួយ​ចំនួន ដូចជា​វិល​មុខ ធេងធោង រងា​ញាក់។ សូម​ព្យាយាម​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ពិសា​ទឹក​ឲ្យ​បាន​ច្រើន និង​ទទួល​ទាន​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ មុន​ពេល​ទៅ​បរិច្ចាគ​ឈាម។

សូម​បរិច្ចាគ​ឈាម​នៅ​ថ្ងៃ​នេះ ដើម្បី​សុខភាព​ខ្លួន​អ្នក ជួយ​អ្នក​ដទៃ និង​អបអរសាទរ​ទិវា​អន្តរជាតិ​នៃ​អ្នក​ផ្ដល់​ឈាម៕

បើ​​មាន​​សំណួរ​​ពាក់ព័​ន្ធ​នឹង​​អត្ថបទ​​នេះ ឬ​​​ការថែរក្សា​​សុខភាព អាច​​ទា​ក់ទង​​តាម​៖​

ផេក​ហ្វេស​ប៊ុ​ក Healthwise Digest

អ៊ីមែល healthwisedigest@dksh.com.kh

វិបសាយ www.healthwise-digest.com

ចំណាំ៖ រាល់ថ្ងៃសុក្រ Kanha នឹងចេញផ្សាយអត្ថបទសុខភាព ពីអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្តី Healthwise Digest ពី DKSH៕


អត្ថបទ៖ DKSH