មិន​ធម្មតា! Lee Su Ryeon មុន​​ក្លាយ​ជា​តារា​សម្ដែង ធ្លាប់​ធ្វើ​អង្គរក្ស​ប្រធានាធិបតី

  • 2017-06-16 03:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទើប​តែ​ថ្មី​នេះ​ប៉ុណ្ណោះ Lee Su Ryeon បាន​ទម្លាយ​ប្រវត្តិ​ការងារ​ជា​អង្គរក្ស​នៅ Blue House ដែល​ជា​ការិយាល័យ​ប្រតិបត្តិ និង​ជា​លំនៅឋាន​របស់​ប្រមុខ​រដ្ឋ​កូរ៉េ​ខាងត្បូង មុន​នាង​ក្លាយ​ជា​តារា​សម្ដែង។

សកម្មភាព Lee Su Ryeon ហ្វឹកហាត់

Su Ryeon បាន​ឲ្យ​ដឹង​ថា ការងារ​ជា​អ្នក​ការពារ​នេះ​នាង​ដាក់​ពាក្យ​ធ្វើ ព្រោះ​មិន​ចង់​ដឹង​ចង់​ឮ​រឿង​អ្នក​ដទៃ​ប៉ុណ្ណោះ។ តារា​សម្ដែង​រាង​ខ្ពស់​ស្រឡះ​ខាង​លើ​ក៏​បន្ត​ទៀត​ថា នាង​ទទួល​ការ​បណ្ដុះបណ្ដាល​ក្បាច់គុន​តាំងពី​ក្មេង ជាង​ការ​ហាត់​របាំ​បាឡេ។ ព្រោះ​តែ​ការ​តស៊ូ​ព្យាយាម​ហ្វឹកហាត់​បាន​រឹងមាំ​ល្អ ទើប​ការងារ​លើក​ដំបូង​របស់​នាង​ គឺធ្វើ​​ជា​អង្គរក្ស​ប្រធានាធិបតី​ប្រទេស​កូរ៉េ​តែម្ដង។

សកម្មភាព Lee Su Ryeon ការពារ​រាជ្យវង្ស​ប្រទេស​អារ៉ាប់រួម

ក្រៅពី​ប្រធានាធិបតី​កូរ៉េ Lee Su Ryeon ធ្លាប់​ការពារ​ឥស្សរជន​ជាន់ខ្ពស់​ជាច្រើន​ទៀត​ដូចជា​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzō Abe , អតីត​ប្រធានាធិបតី​អាមេរិក​លោក Bush និង​គ្រួសារ​រាជវង្ស​មក​ពី​ប្រទេស ២០ ផ្សេងគ្នា។ មិន​ត្រឹមតែ​ប៉ុណ្ណោះធ្លាប់​មាន​​ព្រះអង្គម្ចាស់​នៃ​ប្រទេស​អារ៉ាប់​រួម​បាន​​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ និង​ស្នើ​សុំ​នាង​ធ្វើ​ជា​ប្រពន្ធ​ទី​២​ទៀត​ផង។ តែ​នាង​បែរ​ជា​បដិសេធ​សំណើ​ធ្វើ​ជា​មហេសី តែ​បែរជា​ងាក​មកចាប់​អារម្មណ៍​ធ្វើ​ជា​តារា​វិញ៕

សកម្មភាព​ពេល​ធ្វើការ Lee Su Ryeon
សកម្មភាព Lee Su Ryeon ក្នុង​ការ​សម្ដែង​ខ្សែ​ភាព​យន្ត

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម