ចង់​ឲ្យ​លោក​ប៉ា​ញញឹម​បិទ​មាត់​មិន​ជិត​នៅ​ថ្ងៃ​បុណ្យ​ឪពុក​​អត់? កុំ​ភ្លេច​ទិញ​កាដូ​ទាំង​នេះ​ឲ្យ​គាត់​ណា៎

  • 2017-06-16 03:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​បុណ្យ​ឪពុក​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​ ១៨ ខែ​មិថុនា​នេះ​ហើយ​ កូន​ៗ​ទាំង​ឡាយ​មាន​កាដូ​អ្វី​សម្រាប់​គាត់​ហើយ​ឬ​នៅ? បើ​មិន​ទាន់​ដឹង​ថា​ត្រូវ​ទិញ​អ្វី​ទេ​ អ្នក​អាច​ពិចារណា​កាដូ​​​ឡូយ​ៗ​ខាង​ក្រោម​នេះ​​បាន៖

១. វែន​តា​៖ បើ​គាត់​មាន​វ័យ​ចំណាស់​បន្តិច​ហើយ​ កាដូ​នេះ​ប្រាកដ​ជា​ត្រូវ​ចិត្ត​គាត់​មិន​ខាន។

២. កាស​ស្ដាប់​ចម្រៀង​៖ កុំ​គិត​ថា​របស់​​នេះ​សម្រាប់​តែ​ក្មេង​ៗ​ណា៎​ ថា​មិន​ត្រូវ​គាត់​ចូលចិត្ត​ជាង​យើង​ផង។

៣. ខោ​ជើង​វែង៖ ទិញ​ខោ​សាច់​ក្រណាត់​ល្អ​មួយ​ជូន​គាត់​ ប្រាកដ​ជា​ញញឹម​បិទ​មាត់​មិន​ជិត​ទេ។

៤. កាតាប​យួរ​ដៃ៖ សក្ដិសម​បំផុត​សម្រាប់​បុរស​ៗ។ កាតាប​បែប​នេះ​នឹង​ជួយ​សម្រួល​ដល់​ការងារ​ដាក់​ឯកសារ​គាត់​បាន​ច្រើន។

៥. អាវ​ធំ៖ បើ​គាត់​ត្រូវ​ជិះ​ម៉ូតូ​ ឬ​ឡាន​ចុះ​ខេត្ត​ ឬ​ទៅ​ធ្វើ​ការ​ឆ្ងាយ​ៗ​ គាត់​ប្រាកដ​ជា​ស្រឡាញ់​អាវ​បែប​នេះ។

៦. វ៉ាលីស៍​ដាក់​ខោអាវ៖ ងាយ​ស្រួល​អូស​ពេល​គាត់​ទៅ​ដើរ​លេង​ ឬ ទៅ​បំពេញ​ការងារ​នៅ​កន្លែង​ឆ្ងាយ​ៗ។

៧. ក្រវាត់ក៖ កុំ​ភ្លេច​ជ្រើសរើស​ពណ៌​ដែល​គាត់​ចូលចិត្ត​ណា៎។

៨. ខ្សែ​ក្រាវាត់៖ គួរ​ជ្រើស​រើស​ម៉ូដ​ដែល​សាមញ្ញ​តែ​គុណភាព​ល្អ​​សម្រាប់​គាត់។

៩. កាមេរ៉ា៖ ជា​កាដូ​សំណព្វចិត្ត​របស់​​បុរស​ៗ​ទាំង​ឡាយ។ បើ​អ្នក​មាន​លទ្ធភាព​ទិញ​ វា​នឹង​ជា​កាដូ​ពិសេស​បំផុត​ហើយ​សម្រាប់​ថ្ងៃ​បុណ្យ​ឪពុក​នេះ។

១០. ខោខ្លី​ៗ៖ ងាយ​ស្រួល​ឲ្យ​គាត់​ស្លៀក​នៅ​ផ្ទះ ឬ​ហាត់​កីឡា​ជា​ដើម។

១១. នាឡិកា៖ បុរស​ឯ​ណា​មិន​ស្រឡាញ់​នាឡិកា​នោះ?

១២. ចំណាយ​ពេល​ជាមួយ​គាត់៖ នេះ​ជា​កាដូ​មិន​អាច​គិត​ថ្លៃ​បាន​។ សាក​គិត​មើល​ថា​​មួយ​ថ្ងៃ​ៗ​​យើង​បាន​ចំណាយ​ពេល​ប៉ុន្មាន​​ជាមួយ​គាត់​? មិន​ច្រើន​ទេ​មែន​ទេ?​ អញ្ចឹង​ អ្នក​គួរ​​ចំណាយ​ពេល​វេលា​នេះ​ធ្វើ​អ្វី​​ឲ្យ​គាត់​សប្បាយ​ចិត្ត​ម្ដង​៕

ប្រភព៖ Cosmopolitan ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម