សក់​សំពោង គ្មាន​ទម្ងន់ កែ​ខៃ​ម៉េច​ទៅ?

  • 2017-06-16 02:30:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សក់​សំពោង គ្មាន​ទម្ងន់ ​បណ្តាល​មក​ពី​កត្តា​ច្រើន​យ៉ាង តែ​អ្វី​ដែល​សំខាន់​តើ​យើង​គួរ​កែខៃ​បញ្ហា​សក់​ខូច​ទាំង​នោះ ដោយ​របៀប​ណា?​ ប្រសិន​បើ​មិត្ត​នារី​ៗ​កំពុង​ជួប​បញ្ហា​សក់​ទាំង​ប៉ុន្មាន​នេះ នោះ​មិន​បាច់​ព្រួយ​ឡើយ សាក​ល្បង​តាម​វិធី​ណែនាំ​ខាង​ក្រោម​នេះទៅ​ពិត​ជា​អាច​ជួយ​បាន​មិន​ខាន៖

វិធីទី១៖

យក​ស៊ុត ២​គ្រាប់  លាយ​ជាមួយ​និង​ទឹក​ក្រូចឆ្មារ  ២​ស្លាប​ព្រា​បាយ និង​ប្រេង​អូលីវ​បន្តិច រួច​កូរ​ចូល​គ្នា​ឱ្យ​សព្វ សឹម​យក​មក​លាប​នៅ​លើ​សក់ និង​ស្បែក​ក្បាល ដោយ​ម៉ាស្សា​ថ្នមៗ ទុក រយៈ​ពេល  ១៥នាទី។ បន្ទាប់​មក​លាង​សម្អាត​ស​ក់ និង​ស្បែក​ក្បាល​ចេញ ជាមួយ​នឹង​សាប៊ូ ធ្វើតាម​វិធី​នេះ ១ ឬ​២ដង​ក្នុង​១​សប្តាហ៍ សរសៃ​សក់​នឹង​ទន់​រលោង មាន​ទម្ងន់​ឡើង​វិញ​មិនខាន។

វិធីទីទី២៖

យក​ផ្លែល្ហុង​ទុំ​ចិតរួច​កន្លះ​ចាន លាយ​ជាមួយ​ទឹក​ខ្ទិះ​ដូង ១ភាគ៤​នៃ​កូន​ចាន និង​ទឹក​ឃ្មុំ ១​ស្លាប​ព្រា​បាយ រួច​ក្រឡុក​ទាំង​៣​មុខ​នេះ​បញ្ចូល​គ្នា។ បន្ទាប់​មក​កក់​សក់​នឹង​សាប៊ូ​ឲ្យ​ស្អាត សឹម​យក​ល្បាយ​ល្ហុង​ទុំ​ដែល​ធ្វើ​រួច មក​លាប​វាលើ​សក់​សើម​ឱ្យ​បាន​សព្វ​ រួចយក​ថង់ប្លាស្ទិក​មក​គ្រប​ពី​លើ​ក្បាល និង​រក្សាទុក​រយៈពេល២០ ទៅ៣០នាទី សឹម​លាង​សម្អាត​សក់ក្បាល​ជាមួយ​នឹងទឹក​ធម្មតា។

វិធីទី៣៖

ចង់​បាន​វិធី​ងាយៗ មិន​ស៊ី​ពេល​ច្រើន​ក្នុង​ការ​កែខៃ​សក់​សំពោង គ្មាន​ទម្ងន់ អាច​ប្រើ​ផលិត​ផល​ជំនួយ​សក់​​ក៏​បាន។ ផលិត​ផល​ជំនួយ​សក់​ដែល​ស័ក្តិសម​នឹង​សក់​ប្រភេទ​នេះ​បំផុត​នោះ គឺ​ជា​ផលិត​ផល ដែល​សម្បូរ​ជាតិ​ប្រេង ទើប​អាច​ជួយ​ស្រោច​ស្រង់​បាន។

អ៊ីចឹងកញ្ញា ណែនាំ​សេរ៉ូម និងវីតាមីនសក់ ​ភើហ្វិក​ឃែរ ដែលផ្សំ​ឡើង​តាម​រូបមន្ត​ធម្មជាតិ​ចម្រាញ់​ចេញ​ពី​ប្រេង​គ្រាប់​ធញ្ញជាតិ ៣ ប្រភេទ​ ដែល​ល្បី​ខ្លាំង​ខាង​ជំនួយ​សរសៃ​សក់។ វា​សម្បូរ​ជាតិ​ប្រេង មាន​ប្រសិទ្ធភាព​ខ្ពស់​ ចាយ​ពេល​តិច​ អាច​ថែរក្សា និង​ព្យាបាល​សរសៃ​សក់​ខូច​ដូច​ករណី​ខាង​លើ​បាន។

សេរ៉ូម និង​វីតា​មីន​សក់ ​ភើ​ហ្វិកឃែ​រ

​សេរ៉ូម និង​វីតា​មីន​សក់​ភើ​ហ្វិកឃែ​រ មានតម្លៃសមរម្យ ​ក្លិន​ក្រអូបប្រហើរ អាចរកទិញបាននៅ​គ្រប់​ផ្សារ​ទំនើប និង​ផ្សារ​ធម្មតា៕

សេរ៉ូម ភើហ្វិកឃែរ
វីតាមីន ភើហ្វិកឃែរ

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម