ដឹង​ស្ទីល​ថត​ទាំង​នេះ​ធានា​ថា​រូប​​យើង​ចេញ​មក​មួយ​សន្លឹក​ណា​ក៏​ស្អាត​ដែរ

  • 2017-06-15 10:12:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជឿ​ថា​ស្រី​ៗ​ប្រាកដ​ជា​ធ្លាប់​ឆ្លង​កាត់​ ថត​រូប​រាប់​សន្លឹក​មិន​អស់​​តែ​សម្រេច​សម្រួចទៅ​រើស​យក​ផ្លូវ​ការ​បាន​តែ​ពីរបី​ប៉ុណ្ណោះ។ ដើម្បី​បញ្ចៀស​បញ្ហា​ទាំង​នេះ​ តោះ​ទៅ​មើល​គន្លឹះ​ថត​រូប​ខាង​ក្រោម​​ទាំង​អស់​គ្នា៖

១. ឈរ​ផ្អៀង​បន្តិច៖ ប្រហែល​ ៤៥​ ដឺក្រេ​ ដាក់​ដៃ​ច្រត់​ចង្កេះ ឬ​ដាក់​ចូល​ហោប៉ៅ (ដៃចំហៀង​ខាង​​ទល់​មុខ​កាមេរ៉ា) និង​បោះ​ជើង​មួយ​ចំហៀង​មក​មុខ​បន្តិច។ នេះ​ជា​ស្ទីល​ពេញ​និយម​​បំផុត​របស់​តារា​ល្បី​ៗ។

២. ខ្វែង​ជើង​៖ ជា​ពិសេស​ពេល​ឈរ​ថត​នៅ​តាម​ផ្លូវ​ ឬ​នៅ​ក្បែរ​អាគារ​ធំ​ៗ។ ស្ទីល​នេះ​នឹង​ធ្វើ​ឲ្យ​ចង្កេះ​យើង​មើល​ទៅ​តូច​ ​ជើង​​មើល​ទៅ​ស្រឡូន។

៣. ​ញញឹម៖ ញញឹម​ជ្រុល​ពេក​ក៏​មិន​កើត​ មិន​ញញឹម​សោះ​ក៏​មិន​ល្អ​ដែរ។ គន្លឹះ​សំខាន់​គឺ​ញញឹម​ជា​លក្ខណៈ​ធម្មជាតិ​មួយ​ ចេញ​ធ្មេញ​ខ្លះ​ក៏​បាន​តែ​កុំ​ឲ្យ​ជ្រុល។

៤. ចាប់​ជ្រុង​រូប​ឲ្យ​ត្រូវ៖ ជា​ក្បួន​ត្រូវ​ចាំ។ អ្វី​ដែល​កាន់​តែ​ជិត​កាមេរ៉ា​គឺ​កាន់​តែ​ធំ។ បើ​មិន​ចង់​ឲ្យ​មើល​ទៅ​ធំ​ត្រូវ​នៅ​រាង​ឆ្ងាយ​ពី​កាមេរ៉ា​បន្តិច​។

៥. បើ​ថត​ជា​ក្រុម​គួរ​ធ្វើ​ស្ទីល​ឲ្យ​ប្លែក​គេ៖ កុំ​ចម្លង​ស្ទីល​អ្នក​ឈរ​ក្បែរ​យើង​ឲ្យ​សោះ​តែ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ខុស​គេ​បន្តិច​។ ចំណុច​ពិសេស​ត្រង់​ថា​ពេល​រូប​ចេញ​មក ​យើង​និង​មើល​ទៅ​លេច​ធ្លោ៕ ​

អាន៖ ឡូយ! ស្រី​ៗ​កុំ​ភ្លេច​ធ្វើ​កាយ​វិការ​​ដៃ​ទាំង​​នេះ​បើ​ចង់​​បាន​រូប​ថត​ស្អាត

អាន៖ ស្រីៗ​​ បើ​ថត​រូប​តាម​ស្ទីល​នេះ​ដឹង​តែ​ឡូយ​ម៉ង

ប្រភព៖ stylecaster ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម