តោះ​ មក​មើល​វីដេអូ​បទ​កំពុង​ល្បី​ "Bad Liar" របស់ Selena Gomez

  • 2017-06-15 02:39:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បទ ​Bad Liar របស់​ Selena Gomez គឺ​រៀប​រាប់​ពី​សាច់​រឿង​ស្នេហា​ដ៏​ជំពាក់ជំពិន​មួយ​ដែល Selena Gomez ​ ខ្លួន​ឯង​ដើរ​តួ​ដល់​ទៅ​៤​តួ​អង្គ​ផ្សេង​គ្នា​គឺ​តួ​សិស្ស​ ​គ្រូ​កីឡា​ ​តួ​ឪពុក​ និង​ជា​តួ​ម្ដាយ។ ក្នុង​បទ​នេះ​ Selena Gomez (តួ​សិស្ស) បាន​ដឹង​ថា​ឪពុក​នាង​មាន​ចិត្ត​ទៅ​លើ​គ្រូ​កីឡា​របស់​ខ្លួន។ ពេល​មក​ដល់​ផ្ទះ​វិញ​នាង​ក៏​​មិន​ចង់​និយាយ​ជាមួយ​ឪពុក​ដែរ​ព្រោះ​តាម​ពិត​ទៅ​​​នាង​ផ្ទាល់​ក៏​លួច​ស្រឡាញ់​គ្រូ​កីឡា​នោះ​ដែរ។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ដែរ​នោះ​ ក្នុង​វីដេអូ​ត្រង់​ឈុត​នាង​គេង​លើ​គ្រែ​ គេ​ក៏​ឃើញ​រូប​ភាព​របស់​មិត្ត​ជិត​ស្និទនាង Taylor Swift ក្នុង​បទ​ Bad Blood បិទ​លើ​ជញ្ជាំង​ផង​ដែរ។

រូប Taylor Swift ក្នុង​បទ​ Bad Blood បិទ​លើ​ជញ្ជាំង
Taylor Swift ក្នុង​បទ​ Bad Blood

តោះ មើល​វីដេអូ​ទាំង​អស់​គ្នា៖

អាន៖ មួយ​ថ្ងៃ​ប្ដូរ​ដល់​ទៅ​៣​ឈុត​ Selena Gomez ឡូយ​កប់​

អាន៖ ម៉ូដ​ដើរ​លេង​ក្រៅ​សាមញ្ញ​ៗ​តែ​ស្អាត​​របស់​ Selena Gomez ​ឆ្នាំ​ ២០១៧​ នេះ

ប្រភព៖ Elle ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម