ហេតុផល ៨ យ៉ាង​ដែល​ធ្វើឲ្យ​មនុស្ស​ស្រី​ចូលចិត្ត​ផ្កាងប់ងុល

  • 2017-06-14 04:22:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​នេះ​នរណាៗ​ក៏​គេ​ដឹង​ដែរ ថា​ស្រី​ៗ​ស្រលាញ់​ផ្កា​ខ្លាំង​ប៉ុណ្ណ គ្រាន់តែ​ហេតុផល​ច្បាស់លាស់​មិន​ទាន់​មាន​អ្នក​បកស្រាយ​ប៉ុណ្ណោះ។ ចឹង កញ្ញា សូមបកស្រាយ​​ចម្ងល់​ដូច​ខាងក្រោម​នេះ៖

១.ផ្កាមាន​ភាព​រ៉ូមែនទិក៖ ផ្កា គឺ​តំណាង​ឲ្យ​ភាព​រ៉ូមែនទិក និង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ស្រាយ។ ព្រោះ​តែ​បែប​នេះ​ហើយ​ ទើប​ប្រុស​ៗពេល​ចង់ឲ្យ​​មនុស្ស​ស្រី​គិត​ថា​ខ្លួន​ជាបុរស​ពោរពេញដោយ​ភាព​ផ្អែមល្ហែម ទើប​គេ​​ទិញ​ផ្កា​ជូន​មនុស្ស​ស្រី​ជានិច្ច។

រូបតំណាង

**២.ផ្កា​មាន​ក្លិន​ក្រអូប​ប្រហើរ**៖ គ្រប់​ផ្កា​ទាំងអស់​ទាំង​មាន​ក្លិន​ក្រអូប​ផ្សេង​ៗ​គ្នា ហើយ​មនុស្ស​ស្រី​ក៏​ដូចគ្នា​ដែរ​តែង​មាន​ក្លិន​ក្រអូប​ចេញ​ពី​រាងកាយ​បែប​ប្រហើរ​ដូច​ផ្កា។

៣.តំណាង​ក្ដី​ស្រលាញ់៖ មិន​ត្រឹម​តែ​តំណាង​ឲ្យ​ភាព​ផ្អែមល្ហែម​ទេ តែ​ផ្កា​ក៏​ជា​តំណាង​នៃ​សេចក្ដី​ស្រលាញ់​ដែរ។ ដូចនេះ​ហើយ​ទើប​ពេល​បុរស​សុំ​ស្នេហ៍នារី​ គឺ​គេ​តែង​ទិញ​ផ្កា​ជូន​ជានិច្ច។

៤.មិន​ធ្វើ​ឲ្យ​ប៉ះពាល់​រាងកាយ៖ មូលហេតុ​មួយ​ទៀត​ដែល​ធ្វើឲ្យ​ស្រី​ៗ​ស្រឡាញ់​ផ្កា គឺ​ថា​ពួកគេ​គឺ​មិន​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​រូបរាង​យើង​ដូច​របស់​ញ៉ាំ​ផ្សេង​ៗ​ឡើយ។

៥.ផ្កា​មាន​ភាព​ទន់ភ្លន់៖ មនុស្ស​ស្រី និង​ផ្កា​មាន​ចំណុច​ដូច​គ្នា​គឺ​ភាព​ទន់ភ្លន់​នេះ​ឯង ចឹង​ហើយ​បាន​ជា​យើង​ចូលចិត្ត​ផ្កា។

៦.មនុស្ស​ស្រី​ប្រៀប​បី​ដូចជា​ផ្កា៖ ន័យ​នេះ​គឺ​សំដៅ​ទៅ​លើ​រូប​សម្រស់​ស្រស់​ស្អាត និង​អត្តចរិត​ថ្លៃថ្នូរ​របស់​មនុស្ស​ស្រី​តែ​ម្ដង។

រូបតំណាង

៧.មាន​ភាព​ស្រស់​ស្អាត៖ ផ្កា​មាន​សម្រស់​ស្រស់​ស្អាត ទើប​ទាក់​ចិត្ត​ស្ត្រី​ឲ្យ​គយគន់ និង​ចង់​បេះ​មក​ថ្នាក់ថ្នម។

.ហេតុផល​មួយ​ទៀត គឺ​មនុស្ស​ស្រី​សម​នឹង​ទទួល​បាន​ផ្កា ទើប​ធ្វើឲ្យ​មនុស្ស​ស្រី​ស្រលាញ់​ផ្កា​តែ​ម្ដង៕

ចុចអាន៖មនុស្ស​ស្រី​បើចង់​ឲ្យ​ខ្លួន​កាន់តែ​ទាក់ទាញ ចូរ​កុំ​ភ្លេច​រឿង​តូច​ៗ​ទាំង​នេះ

ប្រភព៖ Allwomenstalk ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម