ស្រី​ៗ​គួរ​ដឹង​ពី​វិធី​លួងលោម​​មិត្ត​ប្រុស ពេល​​គេ​មិន​សប្បាយ​ចិត្ត

  • 2017-06-14 03:10:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​ជា​តួនាទី​យើង​ដែល​​នៅ​ចាំ​លួងលោម​មិត្ត​ប្រុស​ពេល​គេ​មិន​រីករាយ។ ព្រោះ​ការ​លួងលោម បង្ហាញ​ថា​យើង​បារម្ភ និង​យក​ចិត្ត​ទុក​ដាក់​ពី​គេ​គ្រប់​ពេល។ ៦ វិធី​ខាងក្រោម អាច​ជួយ​លួងលោម​ចិត្ត​មិត្ត​ប្រុស​ពេល​មិន​រឿង​មិន​សប្បាយ​ចិត្ត៖

១.បបួល​គាត់​ចេញ​ក្រៅ

គួរ​ហៅ​ទៅ​កន្លែង​ដែល​គាត់​ចូលចិត្ត​ដូចជា​ហាង​អាហារ,ទៅ​មើល​កុន ឬ​កន្លែង​ដើរលេង​ផ្សេង​ៗ ដែល​មាន​បរិយាកាស​រីករាយ។ ធ្វើ​បែប​នេះ​អារម្មណ៍​មួហ្មង​ដែល​មាន នឹង​បាន​រសាយ​តាម​បរិយាកាស​ខ្លះ​ៗ​តាម​ទី​កន្លែង។

២.និយាយ​ជាមួយ​គាត់

គួរ​លួងលោម​ដោយ​និយាយ​ជាមួយ​គាត់ និង​ឲ្យ​រៀបរាប់​ពី​ទុក្ខ​លំបាក​ក្នុង​ចិត្ត​ចេញ​មក ព្រម​ទាំង​និយាយ​លើក​ទឹក​ចិត្ត​គាត់។ ពេល​ដែល​បាន​និយាយ​រឿង​ពិបាក​ក្នុង​ចិត្ត​ចេញ​មក​អស់​ហើយ គាត់​នឹង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ។

៣.ជួយ​គាត់

ប្រសិនបើ​ការងារ​របស់​គាត់ មិន​ជា​ពិបាក​ខ្លាំង ហើយ​យើង​មាន​សមត្ថភាព​អាច​ធ្វើ​បាន យើង​គួរតែ​ជួយ​សម្រួល​ទុក្ខ​លំបាក​បាន​មួយ​គ្រា​ៗ។

៤.សរសើរ​គាត់

វិធី​មួយ​ដែល​មាន​ប្រសិទ្ធភាព​ធ្វើឲ្យ​មនុស្ស​មិន​សប្បាយ​ចិត្ត ប្រែ​មក​រីករាយ​វិញ គឺ​ពាក្យ​សរសើរ​នេះ​ឯង។ ពេល​នឹង​ថា​មិត្ត​ប្រុស​កើត​ទុក្ខ​រឿង​អ្វី​មួយ យើង​គួរ​និយាយ​សរសើរ​គាត់​ថា "ប្រសិនបើ​អ្នក​ផ្សេង​គឺ​មិន​អាច​ធ្វើ​បាន​ដូច​បង​ឡើយ”។ ម្យ៉ាង​ទៀត​គួរ​និយាយ​ពី​ការ​ខិតខំ​ប្រឹងប្រែង​កន្លង​មក​របស់​គាត់។

៥.ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​ពិសេស​ៗ

គួរ​ធ្វើ​យ៉ាង​ណា​ឲ្យ​គាត់​ដឹង​ថា គាត់​ពិតជា​ពិសេស​ជាង​បុរស​ដទៃ ដោយ​លើក​ឧទាហរណ៍​ចំ​ៗ​ពី​អ្នក​ដែល​គ្មាន​សមត្ថភាព​មក​ប្រៀបធៀប​នឹង​គាត់។

៦.ជួយ​ជំរុញ​ឲ្យ​គាត់​ឆ្លងកាត់​ដំណាក់កាល​នោះ

យើង​គួរតែ​នៅ​ក្បែរ​គ្រប់​ពេល និង​ធ្វើ​ជា​ទី​ព្រឹក្សា​ដល់​គាត់​ជម្នះ​ការ​លំបាក​ទាំងអស់​គ្នា។ ជាពិសេស​ជំរុញ​ឲ្យ​គាត់​ពុះពារ និង​កុំ​បោះបង់​រហូត​ឆ្លងផុត​ដំណាក់កាល​អាក្រក់​នេះ​បាន៕

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម