តារា​កែ​ភេទ​កូរ៉េ លែង​ប្ដី​ចោល​ ក្រោយ​រស់​នៅ​ជាមួយ​គ្នា​១០​ឆ្នាំ

  • 2017-06-13 09:00:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បណ្ដាញ​ព័ត៌មាន​កូរ៉េ​បាន​រាយការណ៍​ថា តារា​ស្រី​កែភេទ Harisu និង​ប្ដី​របស់​ខ្លួន លោក Micky ទើប​តែ​ចែក​ផ្លូវ​គ្នា​ដើរ​ បន្ទាប់​ពី​បាន​រួមរស់​ជាមួយ​គ្នា​អស់​១០​ឆ្នាំ។ ដោយ​សារ​តែ​គ្មាន​ចុះ​ឈ្មោះ​អាពាហ៍ពិពាហ៍ និង​មិន​ត្រូវ​បាន​ច្បាប់​ទទួល​ស្គាល់ ដូចនេះ​ហើយគូ​ស្នេហ៍​នេះ​បាន​ត្រឹម​តែ​បែក​គ្នា​ដោយ​មិន​បាន​ឡើង​តុលាការ​អ្វី​នោះ​ឡើយ។

គេហទំព័រ 163 បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​មក​នូវ​ការ​បែក​គ្នា​នេះ​គឺ​ដោយ​សារ​​តែ​ភាព​ផ្ទុយ​គ្នា​ក្នុង​គំនិត​របស់​អ្នក​ទាំង​ពីរ បញ្ហា​លុយ​កាក់ និង​ភាព​សាប​រលាប​នៃ​មនោសញ្ចេតនា។ ប្រភព​មួយ​ទៀត​បាន​ទម្លាយ​ថា ដោយ​សារ​តែ​ជំនួញ​របស់ Micky ត្រូវ​បរាជ័យ​ទើប​មាន​រឿង​នេះ​កើត​ឡើង។

គួរ​បញ្ជាក់​ផង​ដែរ Harisu គឺ​ជា​តារា​កែ​ភេទ​ទី​១​របស់​វិស័យ​សិល្បៈ​កូរ៉េ។ តារា​វ័យ​៤២​ឆ្នាំ​រូប​នេះ បាន​រៀប​ការ​នឹង Micky កាល​ពី​ឆ្នាំ ២០០៧។ មង្គល​ការ​របស់​នាង​បាន​ធ្វើ​ឲ្យ​កក្រើក​ពិភព​សិល្បៈ​កូរ៉េ​នៅ​ពេល​នោះ​៕

ប្រភព៖ ngoisao ប្រែ​សម្រួលៈ Caramel

អត្ថបទពេញនិយម