បើឧស្សាហ៍​មាន​អារម្មណ៍ "ដូច​មិន​សូវ​ស្រួល​ខ្លួន" ស្រី​ៗ​គួរ​ធ្វើ​រឿង​ទាំងអស់​នេះ

  • 2017-06-13 04:53:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​គឺ​ឧស្សាហ៍​មាន​អាការៈ​មិន​សូវ​ស្រួល​ខ្លួន​ច្រើន​ជាង។ អាការៈ​មិន​សូវ​ស្រួល​ខ្លួន​នោះ​មាន​ដូចជា​ឈឺក្បាល, វិលមុខ, កណ្ដាស់ ឬ​ត្រជាក់​ចុង​ដៃ​ត្រជាក់​ចុងជើង​ជាដើម។ ដូចនេះ​ដើម្បី​បញ្ឈប់​អារម្មណ៍ "ដូច​មិន​សូវ​ស្រួល​ខ្លួន"នេះ ស្រី​ៗ​គួរ​ធ្វើ​រឿង​ដូច​ខាងក្រោម៖

១.ញ៉ាំ​ទឹក​ក្ដៅឧណ្ណៗ​

យើង​គួរ​ញ៉ាំ​ទឹក​ក្ដៅ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​បញ្ឈប់​ការ​ផឹក​ទឹក ឬ​ភេសជ្ជៈ​ដែល​ដាក់​ទឹក​កក ឬ​ក្លាសេ។ បើ​មិន​មាន​ទឹក​ក្ដៅ​ទេ​ទឹក​ធម្មតា​ក៏​បាន​ដែរ យ៉ាង​ហោច ២ លីត្រ ឬ ៨ កែវ​ក្នុង​មួយ​ថ្ងៃ។

២.ញ៉ាំ​សារជាតិ​វីតាមីន

នៅ​ពេល​ដែល​ប្រព័ន្ធ​ការពារ​រាងកាយ​យើង​ធ្លាក់​ចុះ គឺ​បណ្ដាល​មក​ពី​បញ្ហា​កង្វះ​ជាតិ​វីតាមីន​ឲ្យ​បាន​គ្រប់គ្រាន់។ ដូចនេះ​គួរ​ញ៉ាំ​បន្លែ​ផ្លែឈើ​គ្រប់​ប្រភេទ​ឲ្យ​បាន​ច្រើន។

៣.អាហារ

បើ​ចង់​បញ្ឈប់​អារម្មណ៍​ថា​ដូច​ជា​ចង់​ផ្ដាសាយ យើង​គួរ​ញ៉ាំ​អាហារ​ទាំងនេះ​ដូចជា នំបុ័ង, ម្ហូប​អាហារ​ដែល​មាន​ខ្ញី និង​ផ្លែ​ចេក​ជាដើម។ អាហារ​ទាំងនេះ​ជួយ​ផ្ដល់​លំនឹង​ក្នុង​ពោះ និង​មាន​សារ​ជាតិ​ចិញ្ចឹម​ត្រឹមត្រូវ​ដែល​រាងកាយ​ត្រូវការ។

៤.គេង

ម៉ោង ៩ គួរ​ឆាប់​ចូល​គេង​ទើប គេង​លក់​បាន​ស្កប់ស្កល់។ សូម​ប្រាកដ​ថា​យ៉ាងហោចណាស់ ការ​លង់លក់​ក្នុង​ដំណេក​នេះ ៨ ម៉ោង​ពេល​យប់ តែ​បើ​នៅ​មាន​អាការៈ​មិន​ស្រួល​ទៀត​គួរ​ឆ្លៀត​គេង​ពេល​ថ្ងៃ​បន្ថែម។

៥.តែ​ក្ដៅ

ជា​ធម្មតា​ពេល​ឈឺ​យើង​មាន​អារម្មណ៍​ថា​ត្រជាក់ វិធី​មួយ​ដែល​អាច​បន្ធូរ​បន្ថយ​​គឺ​ការ​ញ៉ាំ​ទឹកតែ​ក្ដៅ។ ព្រោះ​ក្នុង​ទឹកតែ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាពិសេស​គឺ​តែ​បៃតង​តែម្ដង។

៦.ទឹក​អំបិល

ប្រសិនបើ​ឈឺ​ក​យើង​គួរ​ដាំ​ទឹក​ឲ្យ​ពុះ បន្ទាប់​មក​បង់​អំបិល​ចូល ដោយ​ទុក​ឲ្យ​ត្រជាក់​ល្មម រួច​យក​ទឹក​អំបិល​នោះ​មក​ខ្ពុរ​មាត់។ ទឹក​អំបិល​អាច​សម្លាប់​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ ជាពិសេស​ល្អ​សម្រាប់​សុខភាព​មាត់​ធ្មេញ។

៧. ឆ្ពុង​មុខ

ការ​ឆ្ពុង​នេះ​មិន​ចាំបាច់​រក​ឧបករណ៍​អ្វី​ឡើយ មាន​ត្រឹម​ឆ្នាំង និង​ភួង​មួយ​គឺ​បាន​ហើយ។ ដោយ​ជំហាន​ដំបូង​ដាំ​ទឹក​ឲ្យ​ពុះ ហើយ​យើង​យក​ទឹក​ដែល​ពុះ​នោះ​បិទ​គ្រប​ឲ្យ​ជិត បន្ទាប់​មក​ឃ្លុំ​ភួង​ឲ្យ​ជិត និង​បង្ហើប​គម្រប​ឆ្នាំង​បន្តិច​ដើម្បី​ឲ្យ​ផ្សែង​ចេញ​មក​ប៉ះ​ផ្ទៃ​មុខ។ ធ្វើ​បែប​នេះ​អាច​ជួយ​សម្រួល​ដល់​ការ​ដក​ដង្ហើម​បាន​យ៉ាង​ស្រួល៕

ប្រភព៖ herinterest ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម