រូបមន្ត​ងាយៗ​ជួយ​រក្សា​សរសៃ​សក់​អ៊ុត​ត្រង់​ឲ្យ​នៅ​រស់​រវើក មិន​ស្អិត​ បែក​ចុង

  • 2017-06-12 02:47:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្ន​នរណាៗ​ក៏​និយម​អ៊ុតសក់​ត្រង់​ដែរ ព្រោះ​ធ្វើ​ឲ្យ​សក់​មិន​សំពីង​សំពោង​រញ៉េ​រញ៉ៃ។ ថ្វី​ត្បិត​តែ​ការ​មាន​ផល​ល្អ​ខ្លះៗ​ក៏​ពិត​មែន​តែ​កម្តៅ​និង​សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​ទឹកថ្នាំ​អ៊ុតសក់​ត្រង់​ទាំង​នោះ​បង្ក​ផល​ប៉ះពាល់​ច្រើន​ដល់​សុខភាព​សក់ ដូច​ជា​ធ្វើ​ឲ្យ​សក់​ស្ងួត​បែក​ចុង​ ផុយ​ស្រួយ បាត់​បង់​អស់​ជាតិ​សំណើម​ឬ​ធ្វើ​ឲ្យ​សក់​ខូច​តែ​ម្តង។

  ដើ​ម្បីកែ​ខៃ​បញ្ហា​ទាំង​អស់​នេះ​ បន្ទាប់ពី​អ៊ុត​សក់​ត្រង់​ហើយ សុភាពនារី​ទាំង​ឡាយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​សក់​ឲ្យ​បាន​ច្រើន​ជាង​មុនបន្តិច។​ ថ្ងៃ​នេះ​កញ្ញា​នឹង​ណែនាំ​ពី​វិធី​សំខាន់ៗ ២​យ៉ាង ដើម្បី​ជួយ​ឲ្យ​សរសៃ​សក់​អ៊ុត​ត្រង់ នៅ​ស្រស់​ស្អាត មិន​ស្អិត​បែក​ចុង​ គឺ​ធ្វើ​តាម​វិធី​ធម្មជាតិ និង​ប្រើ​ផលិត​ផល​ជំនួយ​សក់ ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​ស្រាប់។

១. ថែ​បំប៉ន​សក់​តាម​វិធី​ធម្មជាតិ៖

យក​ផ្លែប៊ើរ​ទុំ​មក​កិន​ឲ្យ​ម៉ដ្ឋ រួច​ចាក់​ទឹក​ឃ្មុំ​១​ស្លាប​ព្រា​បាយ និង​ប្រេង​អូលីវ​២​ស្លាប​ព្រា​បាយ កូរ​បញ្ចូល​គ្នា រួច​យក​មក​បំពោក​ឲ្យ​សព្វ​តាំង​ពី​គល់​​ដល់​ចុង​សក់ ​បន្ទាប់​មក​យក​មួក​ប្លាស្ទិក​មក​គ្រប​ក្បាល​ទុក​ចោល​ប្រមាណ​២០ ទៅ​៣០​នាទី សឹម​កក់​សក់​ដោយ​សាប៊ូ​ធម្មតា។ ធ្វើ​តាម​វិធី​នេះ ១ខែម្តង ឬ​២​ដង ធានា​ថា​សក់​នៅ​តែ​ស្រស់​ស្អាត​ ព្រោះ​គុណ​ប្រយោជន៍​ពី​វីតាមីន​ច្រើន​ប្រភេទ​ក្នុង​ផ្លែប៊ើរ​ ជាតិ​សំណើម​ពី​ទឹក​ឃ្មុំ និង​ប្រេង​អូលីវ​ អាច​ជួយ​បំប៉ន​សក់​ស្ងួត​បែក​ចុង​ គ្មាន​ទម្ងន់​ឲ្យ​មក​ត្រង់ រលាស់ មាន​សុខភាព​ល្អ និង​មាន​ទម្ងន់។

  ២. ប្រើ​ផលិត​ផល​ជំនួយ​សក់៖

ដើម្បី​ជួយ​សម្រួល​ដល់​ការ​ថែរក្សា​សក់ បច្ចុប្បន្ន​ផលិត​ផល​ជំនួយ​សក់​មាន​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​មុន​នឹង​ទិញ​ត្រូវ​ពិនិត្យ​មើល​ តើ​មាន​គុណភាព​ប្រសិទ្ធភាព​ហើយ​ត្រូវ​នឹង​ប្រភេទ​សក់​យើង​ឬ​អត់?​ផលិត​ផល​ថែរក្សា​សក់​ទាំង​នោះ​មាន​ដូចជា៖

-ក្រែម​បន្ទន់​សក់

-ក្រែម​អប់​សក់

-សេរ៉ូម​សក់

-វីតាមីន​បំប៉ន​សក់   ប្រសិន​ចង់​បាន​ផលិត​ផល​ថែរក្សា​សក់​ដែល​មាន​គុណភាព និង​តម្លៃ​សមរម្យ កញ្ញា​សូម​ណែនាំ​វីតាមីន​និង​សេរ៉ូម​សក់​ភើហ្វិក​ឃែរ។ ផលិតផល​ទាំងពីរ​នេះ​ផ្សំ​ឡើង​តាម​រូបមន្ត​ធម្មជាតិ ដោយ​ចម្រាញ់​ចេញ​ពី​ប្រេង​គ្រាប់​ធញ្ញជាតិ ៣​ប្រភេទ គឺ​ប្រេងArganប្រេង​ផ្លែ​ប៊ើរ និង​ប្រេង​សណ្ដែក។ សេរ៉ូម និង​វីតាមីន​សក់​ភើហ្វិកឃែរ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ថែរក្សា និង​ព្យាបាល​សក់​ខូច អាច​រក​ទិញ​បាន​នៅ​គ្រប់​ផ្សារ​ទំនើបនិង​ផ្សារ​ធម្មតា៕  

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម