​ក្បាច់​ពិសេស​ ជួយ​ឲ្យ​ការ​រួមភេទ​អំឡុង​ពេល​មាន​ផ្ទៃពោះមាន​ភាពរីករាយ និងសុវត្ថិភាព

  • 2017-06-09 08:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាធម្មតា​ចំណង់​ផ្លូវភេទ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​នឹង​ឡើង​ខ្ពស់​នៅ​ត្រីមាស​ទី​ពីរ ព្រោះ​ជា​ពេលវេលា​មួយ​ដែល​មាន​កម្លាំង​ឡើងវិញ ហើយ​ការ​ក្អួតចង្អោរ​ដោយសារ​ចាញ់កូន​ក៏​ស្រាកស្រាន្ត​ទៅវិញ​ដែរ​។ នៅពេល​ចំណង់​ផ្លូវភេទ​ឡើងដល់​ចំណុច​កំពូល ស្រ្តី​ត្រូវ​តែ​ផ្លាស់ប្តូរ​ក្បាច់​មួយ​ចំនួន​ដើម្បី​ឲ្យ​ខ្លួនឯង​មាន​ផាសុកភាព ដោយ​អាស្រ័យ​ទៅ​តាម​ដំណាក់កាល​នៃ​ការ​មាន​ផ្ទៃពោះ​។

រូបតំណាង

នៅពេល​ការឡើង​ទម្ងន់​ក្នុងពេល​មាន​ផ្ទៃពោះ​ធ្វើ​ឲ្យធំ​ក្បាលពោះ ចូរ​ព្យាយាម​រួមភេទ​បែប​ចំណិត​ត្រសក់​វិញ ទាំង​អាច​មើល​មុខ​ដៃគូ ឬ​មិន​មើល​មុខ​ដៃគូ​ឃើញ​។ ការ​ដែល​ឲ្យ​ស្ត្រី​នៅពីលើ​ក៏​ធ្វើឲ្យ​នាង​​សុខ​ស្រួល​កាន់តែខ្លាំង​ដែរ ព្រោះ​ក្បាច់​នេះ​នាង​អាច​គ្រប់គ្រង​ជម្រៅ​នៃ​ការ​សូក​បញ្ចូល​លិង្គ​បាន​។

​ខណៈពេល​ដែល​ការ​រួមភេទ​តាម​មាត់​ក្នុងពេល​មាន​ផ្ទៃពោះ​គឺជា​រឿង​អាច​លើកលែង​បាន​នោះ ចូរ​ចាំ​ថា​មិន​ត្រូវផ្លំ​ខ្យល់​ចូលទៅក្នុង​ទ្វារមា​សឡើយ ​ព្រោះវា​អាច​បណ្តាល​ឲ្យ​មាន​កំ​ណ​ក​ខ្យល់​ក្នុង​ឈាម​បាន ដែល​វា​ជា​ហេតុនាំអោយ​គំរាម​គំហែង​ដល់​ជីវិត​ទៀត​។ គ្រូពេទ្យ​មិនដែល​ណែនាំ​ឲ្យ​រួមភេទ​តាម​រន្ធ​គូថ​ឡើយ ​ព្រោះ​វា​អាច​ធ្វើឲ្យ​បាក់តេរី​ក្នុង​ចុង​ពោះវៀនធំ​រាលដាល​ទៅ​ទ្វារមាស និង​បង្ក​រោគ​បាន​។

ប្រសិន​បើ​ផ្ទៃពោះ​កាន់​ធំ ជិត​គ្រប់​ខែ មាន​ការ​ពិបាក​ក្នុង​រួមភេទ គួរ​តែ​ពិភាក្សា​ជាមួយ​ស្វាមី ឬ ស្វែងរក​មធ្យោបាយ​ណា​ផ្សេង​ក្រៅ​ពី​ការ​សូក​បញ្ចូល​លិង្គ​ ដូចជា ការ​ម៉ាស្សា ឬ​ថ្នាក់ថ្នម​គ្នា​ជាដើម​៕

អត្ថបទៈ Health.com.kh

អត្ថបទពេញនិយម