អាន​អត្ថបទ​នេះ​ហើយ​អ្នក​នឹង​មិន​រំលង​អាហារ​ពេល​ព្រឹក​ទៀត​ទេ

  • 2017-06-08 11:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​តែ​លឺ​គេ​និយាយ​ត​ៗ​គ្នា​ថា ​ការ​បង្អត់​អាហារ​ពេល​ព្រឹក​គឺ​ជា​រឿង​ដែល​គ្រោះ​ថ្នាក់​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សុខភាព​ធ្ងន់​ធ្ងរ ​ប៉ុន្តែ​យើង​មិន​បាន​ដឹង​ទេ​ថា ​វា​បណ្តាល​មក​ពី​មូល​ហេតុអ្វី​ឱ្យ​ពិត​ប្រាកដ​ទេ។ ខាង​ក្រោម​នេះ​ជា​អត្ថ​ប្រយោជន៍​នៃ​ការ​បរិភោគ​អាហារ​ពេល​ព្រឹក ​ដែល​អ្នក​មិន​អាច​មើល​រំលង​៖

១​. ជួយ​សម្រក​ទម្ងន់​៖ ​អាហារ​ពេល​ព្រឹក​ធ្វើ​ឱ្យ​សកម្មភាព​ Metabolism ​មាន​ការ​កើន​ឡើង​ មាន​ន័យ​ថា​រាង​កាយ​របស់​អ្នក​អាច​រំលាយ​អាហារ​បាន​ល្អ​។

២​. បង្កើន​សមត្ថភាព​ខួរ​ក្បាល​៖ ​សារជាតិ​ដែល​បាន​មក​ពី​អាហារ​ពេល​ព្រឹក ​ត្រូវ​បញ្ជូន​ទៅ​កាន់​ការ​ប្រើ​ប្រាស់​របស់​ខួរ​ក្បាល​។

៣​. កាត់​បន្ថយ​ការ​ឃ្លាន​៖ ​អ្នក​មិន​ងាយ​មាន​អារម្មណ៍​ឃ្លាន​ផ្តេស​ផ្តាស​ទេ​ បើ​សិន​ជា​បាន​បរិភោគ​អាហារ​ពេល​ព្រឹក​។ ដូច្នេះ​វា​ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​រក្សា​ទម្ងន់​ផង​ដែរ​។

៤​. ធ្វើ​ឱ្យ​រាង​កាយ​មាំ​មួន​៖ បរិភោគ​អាហារ​ពេល​ព្រឹក​ធ្វើ​ឱ្យ​រាង​កាយ​របស់​អ្នក​មាន​ថាមពល​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ ​ដូច​ជា​ការ​ហាត់​ប្រាណ​ជា​ដើម​។

៥​. ធ្វើ​ឱ្យ​មាន​អារម្មណ៍​ល្អ​៖ អាហារ​ពេល​ព្រឹក​កាត់​បន្ថយ​អ័រ​ម៉ុន​ស្ត្រេស​ ដូច្នេះ​វា​ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ថ្លា ​និង​មិន​ងាយ​មាន​ការ​តាន​តឹង​៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម