ឪពុក​ម្ដាយ​គួរ​ធ្វើ​រឿង ៦ យ៉ាងនៅ​ចំពោះ​មុខ​កូន​ៗ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បានភាព​កក់ក្ដៅ

  • 2017-06-08 03:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឪពុកម្ដាយ​ល្អ គួរ​ធ្វើ​ដឹង​ថា​ រឿអ្វី​គួរ​ធ្វើ និង​រឿងអ្វី​មិន​គួរ​ធ្វើ​នៅ​ចំពោះ​មុខ​កូន​ៗ។ តែ កញ្ញា សូម​បង្ហាញ​តែ​រឿង​ម្ដាយ​ឪពុក​គួរ​ធ្វើ​នៅ​នឹង​មុខ​កូន​ៗ ដើម្បី​ឲ្យ​ពួកគេ​បាន​ឃើញ​ពី​ភាព​ស្និទ្ធស្នាល និង​ទទួល​ភាព​កក់ក្ដៅ​ពី​ទង្វើ​របស់​យើង៖

១.ថើប​គ្នា​ទៅ​វិញ​ទៅ​មក​៖ ធ្វើ​បែប​នេះ កូន​ៗ​គេ​នឹង​គិត​ថា ​ប៉ា​ម៉ាក់ពិត​ជា​ស្រលាញ់​គ្នា​ពិត​ៗ ហើយ​បើ​មិន​ស្រលាញ់​គ្នា គឺ​មិន​អាច​ធ្វើ​បែប​នេះ​បាន​ទេ។

រូបតំណាង

**២.សើច​ទាំង​អស់​គ្នា**៖ ភាព​ក្អាកក្អាយ មាន​ន័យ​ថា​គ្រួសារ​សប្បាយ​ចិត្ត​ទើប​អាច​សើច​បែប​នេះ​បាន។ ពេល​កូន​ៗ​ឃើញ​ឪពុក​ម្ដាយ​គេ​សើច​សប្បាយ​ ពួកគេ​ក៏​មាន​ក្ដី​សុខ​ទៅ​តាម​នោះ​ដែរ។

៣.ធ្វើ​អ្វី​មួយ​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក៖ រឿង​ដែល​គួរ​ធ្វើ​មួយ​ទៀត​នោះ គឺ​ឪពុក​គួរ​បញ្ចេញ​ថ្វីដៃ​ចម្អិន​ម្ហូប​ដោយ​ឲ្យ​កូនៗ​ជា​ជំនួយ​ការ ​សម្រាប់​សម្រាប់ភរិយា។ ចំណែក​ប្រពន្ធ​វិញ​ពេល​ដល់​ថ្ងៃ​កំណើត​ប្ដី​គួរ​ធ្វើ​នំ​ខេក​ដោយ​ខ្លួន​ឯង សម្រាប់​ឪពុក​កូន​ៗវញ បែប​នេះ​កូន​ៗ​ពិតជាមាន​អារម្មណ៍​កក់ក្ដៅ។

៤.ណាត់​គ្នា​ទៅ​ញ៉ាំ​អាហារ​ខាងក្រៅ៖ ឪពុក​ម្ដាយ​គួរ​តែ​ស្វែង​រក​កន្លែង​ញ៉ាំ​អាហារ​ណា​ដែល​មាន​លក្ខណៈ​រ៉ូមែនទិក និង​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​ដាក់​គ្នា​ទៅ​វិញ​ទៅ​នៅ​ចំពោះ​មុខ​កូន។ ដើម្បី​ឲ្យ​ពួកគេ​ដឹង​ថា​ប៉ាម៉ាក់ ពិតជា​ស្រលាញ់​គ្នា ហើយ​ជា​គំរូ​សម្រាប់​ពួកគេ​ដែរ។

៥.លួងលោម​គ្នា៖ ពេល​មាន​ប្ដី ឬ​ប្រពន្ធ​មិន​សប្បាយ​ចិត្ត​គួរ​ចេះ​លើក​ទឹកចិត្ត និង​លួងលោម​ដោយ​ការ​ឱប​គ្នា​ជា​គ្រួសារ បែប​នេះ​កូន​ៗ​រឹតតែ​ស្រលាញ់​អ្នក​ទាំងពីរ​លើស​ដើម។

រូបតំណាង

៦.ធ្វើ​ការ​ទាំង​អស់​គ្នា៖ ទាំង​ពីរ​នាក់​គួរ​មាន​ការងារ​ធ្វើ​នៅ​ក្រៅ ដើម្បី​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ហើយ​​កូន​ៗ​ពិតជា​សប្បាយ​រីករាយ ជាមួយ​ជីវភាព​សមរម្យ៕

ចុចអាន៖មនុស្ស​ស្រី​ដែល​ភ្លេច​ស្រលាញ់​ខ្លួន​ឯង ច្រើន​ធ្វើ​រឿង​ទាំង ៨ នេះ

ប្រភព៖ familyshare ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម