រឿង​គួរ​ធ្វើ ៣០ នាទី​មុន​ពេល​ចូលគេង ដើម្បី​ស្រក​ទម្ងន់

  • 2017-06-08 01:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ងាយ​ៗ អាច​ឲ្យ​មិត្ត​ស្រ្តី​ដែល​ចង់​ស្រក​ទម្ងន់ ធ្វើ​តាម​បាន។ ខាងក្រោម​នេះ​គឺជា​រឿង​ដែល​យើង​គួរ​ធ្វើ ៣០ នារី​មុន​គេង ដើម្បី​ឲ្យ​គីឡូ​ដែល​ឡើង​មិន​ឈប់​នោះ ស្រក​បាន៖

១.រៀបចំ​កន្លែង​គេង​ឲ្យ​មាន​ផាសុកភាព

ការ​គេង អាច​ជួយ​សម្រក​ទម្រន់​បាន តែ​កន្លែង​គេង​យើង​គួរតែ​រៀបចំ​ឲ្យ​បាន​ស្អាតបាត និង​មាន​ផាសុកភាព ទើប​អាច​ជួយ​ឲ្យ​គេង​លក់​បាន​ស្កប់ស្កល់។ ដូចនេះ​មុន​ពេល​គេង គួររៀបចំ​កន្លែង​​ជា​មុន​សិន ទើប​ល្អ​សម្រាប់​យើង។

រូបតំណាង

**២.ផឹក​តែ​បៃតង**

មុន​ចូលគេង ៣០ នាទី យើង​គួរតែ​ផឹក​តែ​បៃតង​ឲ្យ​បាន​មួយ​កែវ ព្រោះ​ក្នុង​តែ​ប្រភេទ​​​នេះមាន​សារធាតុ rooibos ដែល​អាច​ជួយ​សម្រួល​ការ​តានតឹង។ មិន​តែ​ប៉ុណ្ណោះ​តែ​បៃតង​មានAspalathin ដែល​ល្អ​សម្រាប់​ចម្អែត​ក្រពះ និង​អាច​កាត់​បន្ថយ​អ័រម៉ូន​ស្ត្រេស​បង្កើន​ការ​ឃ្លាន។

៣.បង្កើត​ទម្លាប់

​ការ​បង្កើត​ទម្លាប់​ហាត់ប្រាណ​ដោយ​ពត់​ដៃ​ពត់​ជើង និង​ពត់​ពែន​ខ្លួនប្រាណ ក៏​ជា​រឿង​ល្អ ព្រោះ​អាច​ជួយ​សម្រួល​សរសៃ ហើយ​សាច់ដុំ​ក៏​ហាប់​ណែន​ផង​ដែរ។

៤.បិត​ទ្វារ​ផ្ទះបាយ​ឲ្យ​ជិត

ការ​រៀបចំ​ទុកដាក់​ផ្ទះបាយ​ឲ្យ​បាន​ជិត​ល្អ ហើយ​ពិបាក​បើក​ឡើង​វិញ​នោះ ​នឹង​ធ្វើ​ឲ្យ​យើង​ឃ្លាន​ល្មម​ៗ មិន​អាច​ទៅ​រក​អី​ញ៉ាំ​បាន។ សម្រាប់​អាហារ​វិញ​គួរ​ធ្វើ​តិច​ៗ​បាន​ហើយ កុំឲ្យ​នៅ​សល់ ព្រោះ​​យើង​ចេះតែ​ចង់​ញ៉ាំ​បង្ហើយ​ឲ្យ​អស់។

៥.អនុវត្ត​ទម្លាប់

បន្ទាប់​ពី​បង្កើត​រួច​ហើយ យើង​គួរតែ​អនុវត្ត​ទម្លាប់​នោះ ដោយ​ធ្វើ​វា​ជា​រៀងរាល់ថ្ងៃ ហើយ​ពេល​នោះ​យើង​នឹង​ចង់​ហាត់ប្រាណ.ផឹក​តែ​បៃតង ឬ​ពត់​ដៃ​ពត់​ជើង ៣០ នាទី​មុន​គេង​រាល់​ៗ​យប់ មិន​អាច​អត់​បាន។

រូបតំណាង

៦.ងូត​ទឹក

យើង​មិន​ចាំបាច់​ងូតទឹក​ពី​ព្រលប់​នោះ​ទេ គួរ​តែ​មុន​ចូល​គេង​បន្តិច​ចាំ​ងូត ទើប​ល្អ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​ជួយ​ឲ្យ​សរសៃ​ឈាម​រត់​បាន​ស្រួល៕

ចុចអាន៖១០ឃ្លីប​បង្ហាញ​ក្បាច់​ហាត់​ប្រាណ​ងាយ​ៗ​ដើម្បី​សម្រក​ខ្លាញ់​ភ្លៅ និង​ក្បាល​ពោះ

ប្រភព៖ Boldsky ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម