សម្រក​គីឡូ​តាម​វិធី​ធម្មជាតិ​ជាមួយ​ជី​វ៉ាន់ស៊ុយ ធានា​ថា​​នឹង​មាន​ចង្កេះ​មួយ​ក្ដាប់​

  • 2017-06-07 07:07:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​សម្រក​ទម្ងន់​មែន​ទេ? ជាមួយ​​នឹង​រូបមន្តធម្មជាតិ​មួយ​នេះ ធានា​ថា​អ្នក​នឹង​មាន​ចង្កេះ​មួយ​ក្ដាប់​ក្នុង​រយៈ​ដ៏​ខ្លី។

គ្រឿង​ផ្សំ​ត្រូវ​ត្រៀម៖

-ជីវ៉ាន់ស៊ុយ​៨​ទង

-ក្រូច​ឆ្មារ​១​ផ្លែ

-ទឹក​សុទ្ធ​៧០​មីលីលីត្រ

-អំបិល​មួយ​ចុង​ស្លាប​ព្រា

-ទឹក​កក​អនាម័យ

វិធី​ធ្វើ៖

-ចិត​សម្បក​ក្រូច​ឆ្មា​រួច​ដាក់​ចូល​ស្ងោរ​រហូត​ដល់​ពុះ បន្ទាប់​មក​ចាក់​ទឹក​សម្បក​ក្រូច​ចេញ​ដាក់​ចាន។

-ច្របាច់​ក្រូច​ឆ្មា​រដាក់​កូន​ចាន​តូច​១

-ជី​វ៉ានស៊ុយ​លាង​ឲ្យ​ស្អាត បេះ​ស្លឹក​ចោល ហាន់​ដើម​ជី​ជា​កង់ រួច​ដាក់​ចូល​ម៉ាស៊ីន​ក្រឡុក​លាយ​ជាមួយ​ទឹក​បន្តិច។

-ប្រើ​ឧបករណ៍​ស្រង់​កាក​ចេញ​ឲ្យ​អស់

-ចាក់​ទឹកស្ងោរក្រូចឆ្មារ ​ក្រឡុកជាមួយ​ជី ទឹក​ក្រូច​ឆ្រមា និង​អំបិល​ចូល​ដប​ រួច​ក្រឡុកឲ្យ​សព្វ។ ពេល​ផឹក​អាច​ថែម​ទឹក​កក​បន្តិច​ឲ្យ​ងាយ​ផឹក។

របៀប​ផឹក៖

ទទួលទាន​​ក្រោយ​ពេល​​ទើប​តែ​ងើប​ពី​គេង​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ប្រសើរ​បំផុត។ ក្រោយ​២​សប្ដាហ៍ ធានា​ថា​ទំហំ​ពោះ​របស់​អ្នក​ប្រាកដ​ជា​ស្រក​គួរ​ឲ្យ​កត់​សម្គាល់៕

ប្រភព៖ Eva ប្រែ​សម្រួល៖ ដេត ធន្នី

អត្ថបទពេញនិយម