ម៉ាក់​អើយ កូន​ស្រី​ដល់​ពេល​នឹង​យក​ប្ដី​ហើយ ម៉ាក់​ឈប់​បារម្ភ​ទៅ

  • 2017-06-07 03:15:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ឪពុក​ម្ដាយ​រូប​ណា​ក៏​មាន​ការ​បារម្ភ​តែ​មួយ​គឺ​មិន​ដឹង​ថា​កូន​ស្រី​ខ្លួន​ឯង​ពេល​ណា​ទើប​​មាន​ប្ដី។ អ្នក​ខ្លះ​ក៏​និយាយ​បែប​លេង​សើច រី​ឯ​អ្នក​ខ្លះ​វិញ​ទៀត​គឺ​និយាយ​ចំ​តែ​ម្ដង។ បើ​ទោះ​បី​ជា​កូន​ស្រី​ខ្លួន​ឯង​មិន​មែន​ជា​ប្រភេទ​អន់​ក៏​ដោយ តែ​ពួក​គាត់​នៅ​តែ​បារម្ភ​​។

រួបតំណាង

ម៉ាក់​ខ្ញុំ​ដក​ដង្ហើម​ធំ​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ជា​ច្រើន​ទៀត។ អ្នក​ម្ដាយ​មាន​វិបត្តិ​របស់​គាត់ ហើយ​កូន​ស្រី​ក៏​មាន​រឿង​ពិបាក​របស់​ខ្លួន​ឯង។ ម៉ាក់​ខ្លាច​កូន​ស្រី​ធំ​ហើយ​មិន​ព្រម​យក​ប្ដី ដល់​ពេល​ហួស​អាយុ​ទៅ អត់​មាន​អ្នក​យក​គឺ​ពិបាក​ទៀត។ ម៉ាក់​ខ្លាច​កូន​ស្រី​ថ្ងៃ​ក្រោយ​នៅ​ឯកា កណ្ដោចកណ្ដែង​ម្នាក់​ឯង​គ្មាន​ទី​ពឹង​ពាក់។ ម៉ាក​បារម្ភ​ថា មនុស្ស​ស្រី​បើ​ទោះ​បី​ជា​មាន​ប៉ុណ្ណា​តែ​បើ​គ្មាន​ទី​បង្អែក​ទេ អ្នក​ខាង​ក្រៅ​មើល​មក​ក៏​មិន​សម​ដែរ។

បើ​សិន​ជា​ធ្វើ​អ្វី​ឲ្យ​ម៉ាក​សប្បាយ​ចិត្ត​បាន​ក្រៅ​ពី​យក​ប្ដី ខ្ញុំ​ស៊ូ​ធ្វើ​ទាំង​អស់។ ការ​ពិត​ទៅ កូន​ស្រី​ណា​ក៏​ដោយ បើ​ដល់​វេលា​មួយ​ណា​ដែល​សមរម្យ​គឺ​នឹង​យក​ប្ដី​ហើយ។ ដូច​នេះ​ពេល​នេះ សុំ​យក​ពេល​មក​មើល​ថែ​ប៉ា​ម៉ាក់​សិន ព្រោះ​បើ​មាន​គ្រួសារ​​ហើយ ប្រាកដ​ណាស់​ថា​នឹង​លែង​មាន​ពេល​ច្រើន​សម្រាប់​អ្នក​មាន​គុណ​ហើយ។

មិន​យូរ​មិន​ឆាប់ កូន​ស្រី​នឹង​មាន​ប្ដី គ្រាន់​តែ​ចង់​ចំណាយ​ពេល​ឲ្យ​យូរ​បន្តិច​ចំពោះ​រឿង​សំខាន់​មួយ​នេះ ដើម្បី​កុំ​ឲ្យ​ខក​មួយ​ជំហាន ខុស​មួយ​ជីវិត។ ​ថ្ងៃ​ណាមួយ​ កូន​ស្រី​នឹង​ទៅ​តាម​ប្ដី ក្លាយ​ជា​ប្រពន្ធ​គេ ម្ដាយ​គេ ហើយ​មាន​កាតព្វកិច្ច​ដូច​នារី​ដទៃ​ទៀត​ដែរ។ ដូចនេះ​ហើយ សូម​ម៉ាក់​ឈប់​បារម្ភ​ទៅ៕

ចុចអាន៖

ប្រភព៖ Guu ប្រែ​សម្រួលៈ Caramel

អត្ថបទពេញនិយម