ទោះ​មាន​មតិ​រិះគន់ ហេតុអី Catherine នៅ​តែ​បន្ត​ធ្វើ​វីដេអូ​ទាក់ទង​នឹងសុខភាព​ផ្លូវភេទ?​ (វីដេអូ)

  • 2017-06-06 10:05:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​រយៈ​កិច្ច​សម្ភាសន៍​ខ្លី​ជាមួយ​កញ្ញា​ ខេធឺរីន​ ហេរី​ (Catherine​ Harry) ​ដែលជា​អ្នកសរសេរ​ប្លុក ​និង​ជា​អ្នក​បង្កើត​វីដេអូ​ឃ្លីប​បាន​ឱ្យ​ដឹង​ថា ​កញ្ញា​ចង់​ឱ្យ​មនុស្ស​គ្រប់​គ្នា​បាន​យល់​ដឹង​កាន់​តែ​ច្រើន ​អំពី​បញ្ហា​រសើប​មួយ​ចំនួន​ដែល​សង្គម​មិន​បាន​បើក​ចំហ​។

ខេធឺរីន ​បាន​រៀប​រាប់​ថា៖ ​«ដំបូង​ឡើង​ដោយ​សារ​តែ​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ការងារ​ច្រើន​ទាក់​ទង​នឹង​សុខភាព​បន្ត​ពូជ ​ហើយ​ខ្ញុំ​ធ្លាប់​សរសេរ​ប្លុក​អស់​រយៈពេល​ ៥ ​ឆ្នាំ​ហើយ ដែល​ភាគ​ច្រើន​ទាក់​ទង​នឹង​សិទ្ធិ​ស្ត្រី​ សិទ្ធិ​ស្មើ​គ្នា ​និង​សុខភាព​បន្ត​ពូជ​» «ប៉ុន្តែ​ដោយ​សារ​ខ្ញុំ​ចង់​ឱ្យ​សារ​របស់​ខ្ញុំ​ទៅ​មនុស្ស​កាន់​តែ​ច្រើន​ទើប​ខ្ញុំ​ចាប់​ផ្តើម​ធ្វើ​វីដេអូ​និយាយ​អំពី​បញ្ហា​សំខាន់ ​ដែល​សង្គម​មិន​ធ្លាប់​បាន​និយាយ​» «ដល់​ពេល​ដែល​យើង​ចាប់​ផ្តើម​និយាយ​ពី​វា​ហើយ​!»

យ៉ាង​ណា​មិញ ​បើ​ទោះ​ជា​កញ្ញា​ធ្លាប់​បាន​ទទួល​មតិ​រិះ​គន់​ជេរ​ប្រមាថ​មួយ​ចំនួន​ក្តី កញ្ញា​នៅ​តែ​មាន​កម្លាំង​ចិត្ត​ធ្វើ​វីដេអូ​បន្ត​ទៀត ​ហើយ​ក៏​ដូច​ជា​តម្រូវ​ទៅ​តាម​ការ​សរសើរ​របស់​ប្រិយ​មិត្ត​ជា​អ្នក​គាំទ្រ​ផង​ដែរ​៕

ចង់ដឹងកាន់តែច្បាស់ ស្តាប់បទសម្ភាសន៍រវាងក្រុមការងារ កញ្ញា និង ខេធឺរីន​ ខាងក្រោមនេះ៖

អត្ថបទ៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម